ខេត្ត Bac Giang មានមេរៀនបទពិសោធន៍ល្អជាច្រើនក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩

(VOVWORLD) - តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់គ្រឿង ឥស្សរិយយសពលកម្មថ្នាក់ទី៣ជូនបក្សភាគ រដ្ឋបាលនិងប្រជាជនខេត្ត Bac Giang ដោយមានស្នាដៃឆ្នើមក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩។
ខេត្ត Bac Giang មានមេរៀនបទពិសោធន៍ល្អជាច្រើនក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
ខេត្ត Bac Giang។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី១៨ ខែសីហា នៅទីក្រុង Bac Giang ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់នៃទីក្រុងអំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។ ក្នុងឱកាសនេះដែរ តាង នាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់គ្រឿង ឥស្សរិយយសពលកម្មថ្នាក់ទី៣ជូនបក្សភាគ រដ្ឋបាលនិងប្រជាជនខេត្ត Bac Giang ដោយមានស្នាដៃឆ្នើមក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩។
ថ្លែងនៅជំនួបធ្វើការ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ រដ្ឋបាលនិងប្រជាជនទីក្រុងដោយមានវិធានការដ៏ប្ដូរផ្ដាច់ ប្រកបដោយប្រសិទ្ធភាពជា ច្រើនក្នុងអំឡុងពេលជាង២ខែប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ រហូតមកទល់បច្ចុប្បន្ន នេះ ខេត្ត Bac Giang បានឆ្លងកាត់រយៈពេល៣៦ថ្ងៃជាប់ៗគ្នាហើយដោយមិនមាន ករណីឆ្លងថ្មី បរិយាកាសស្ដារផលិតកម្ម អាជីវកម្ម កាន់តែ ផុលផុស។ នេះជាស្នាដៃឆ្នើម ដែលចូលរួមចំណែកទៅក្នុងសមិទ្ធផលរួមរបស់ប្រទេសទាំងមូលក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ហើយជាបទពិសោធន៍ល្អចំពោះខេត្តក្រុងផ្សេងៗផងដែរ។   
លោកប្រធានរដ្ឋចាត់ទុកថា លទ្ធផលមានបាននាបច្ចុប្បន្ន គឺអាស្រ័យដោយការ សិក្សាបទពិសោធន៍ដ៏ល្អរបស់ Bac Giang ក្នុងការបង្ការប្រឆាំងកូវីដ ១៩។ នោះគឺ អនុវត្តការរក្សាគម្លាតដោយទាន់ពេលវេលា; ទីពីរគឺធានាសុខុមាលភាពសង្គមសម្រាប់ ប្រជាជនដោយប្រភពធនធានជាច្រើន; ទីបីគឺព្យាបាលយ៉ាងសកម្មសម្រាប់អ្នកជម្ងឺកូវីដ ១៩ កាត់ បន្ថយជាអតិបរមាករណីស្លាប់; ទីបួនគឺចលនាការចាក់វ៉ាក់សាំងជូនមុខសញ្ញាតាមលំដាប់អាទិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ