ខេត្ត Dak Nong ត្រូវឆ្លៀតប្រើប្រាស់អំណោយផលធម្មជាតិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យបានលឿន

(VOVworld) - នារសៀលថ្ងៃទី៩ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung និងក្រុមការងារបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dak Nong អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់។នៅទីនេះ លោក Nguyen Tan Dung បានចុះត្រួពិនិត្យដោយផ្ទាល់ដំណើរការលាតត្រដាងអនុវត្ត គំរោងការណ៍ Bauxit-
Alumin នៅខេត្ត Dak Nong។លោកបានសង្កត់ធ្ងន់ថា តំបន់ Tay Nguyen និយាយរួម
និងខេត្ត Dak Nong និយាយដោយឡែកមានទីតាំង សំខាន់ពិសេស ដោយមាន
សក្ដានុភាពអំណោយផលជាច្រើនដើម្បីអភិវឌ្ឍន៍ ជា ពិសេសគឺដីក្រហម bazan
bauxit-alumin ជាដើម។នេះគឺជាលក្ខណៈងាយស្រួល ដើម្បី Dak Nong អភិវឌ្ឍន៍
លឿននិងប្រកបដោយចីរភាព ឈានឡើងឧស្សាហូប នីយកម្មនិងទំនើបភាវូប
នីយកម្ម។លោកបានសំណូមពរថា ការធ្វើអាជីវកម្ម bauxit ត្រូវធានាប្រសិទ្ធភាព
ខាងសេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌សង្គមផង ដើម្បី វៀតណាមអភិវឌ្ឍន៍យ៉ាង
ខ្លាំងក្លាផ្នែកឧស្សាហកម្មអាលុយមីញ៉ូ។
ខេត្ត Dak Nong ត្រូវឆ្លៀតប្រើប្រាស់អំណោយផលធម្មជាតិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យបានលឿន - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Nong (រូបថត៖VGP)

ថ្លែងមតិនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Nong នាយករដ្ឋមន្រ្តីលោក
 Nguyen Tan Dung បានសំណូមពរថ្នាក់ដឹកនាំខេត្ត ប្រមូលផ្ដុំបញ្ជាណែនាំ ប្ដេជ្ញា សំរេចឲ្យបាននិងល្អប្រសើរជាងទៀតភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនានា
ដែលត្រូវបានដាក់ ចេញសំរាប់ឆ្នាំ២០១៥ ផ្សាភ្ជាប់ជាមួយការត្រៀមរៀបចំ
មហាសន្និបាតបក្សគ្រប់ ជាន់ថ្នាក់ប្រកបដោយជោគជ័យ។លោកបានសំណូម
ពរខេត្ត Dak Nong ត្រូវ ពង្រីកសក្ដានុភាព អំណោយផលនៃតំបន់ដើម្បី
អភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងបង្ក លក្ខណៈងាយស្រួលដើម្បីទាក់ទាញអង្គភាព
អាជីវកម្មឯកជនវិនិយោគចូលក្នុង វិស័យកសិកម្ម អនុវត្តយ៉ាងខ្លាំងក្លា
វិទ្យាសាស្ត្របច្ចេកវិទ្យាសំដៅលើកកំពស់ ទិន្នផល គុណភាពនិងកម្លាំង
ប្រកួតប្រជែងរបស់កសិផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ