ខេត្ត Khanh Hoa រៀបចំព្រឹត្តិការណ៍វប្បធម៌និងកីឡាជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ

(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ទើបនឹងចេញផែនការរៀបចំសកម្ម ភាពវប្បធម៌ ទេសចរណ៍ និងកីឡាឆ្នាំ ២០២២ ក្នុងខេត្ត។ 
ខេត្ត Khanh Hoa រៀបចំព្រឹត្តិការណ៍វប្បធម៌និងកីឡាជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ - ảnh 1ឆ្នេរសមុទ្រ Nha Trang ទាក់ទាញភ្ញៀវទេសចរជាច្រើន (រូបថត៖ VOV)

តាមនោះ មានព្រឹត្តិការណ៍ចំនួន ១២៥ ត្រូវបានប្រារព្ធឡើងពេញមួយឆ្នាំ ដោយប្រធានបទ “គោលដៅមកដល់ប្រកបដោយសុវត្ថិភាព - សមុទ្រ Nha Trang កំពុងហៅឈ្មោះលោកអ្នក”។

ព្រឹត្តិការណ៍សំខាន់ៗកើតឡើងក្នុងរដូវក្តៅ កំពូលគឺដើមខែមិថុនា និងខែកក្កដា។ លេចត្រដែតគឺការប្រឡងបវរកញ្ញាទេសចរណ៍សមុទ្រវៀតណាមឆ្នាំ ២០២២ ដែលប្រារព្ធឡើងនៅទីក្រុង Nha Trang។ លោក Huynh Duc Hoa អគ្គនាយកក្រុមហ៊ុនចំកាត់ Hunky Dory Vietnam ដែលជាអង្គភាពរៀបចំការប្រឡងបវរកញ្ញាទេសចរ ណ៍សមុទ្រវៀតណាមឆ្នាំ ២០២២ បានឲ្យដឹងថា៖ “ការប្រឡងបវរកញ្ញាទេសចរណ៍សមុទ្រវៀតណាមគឺជាផលិត ផលទេសចរណ៍មួយក្នុងចំណោមផលិតផលទេសចរណ៍ទាំងអស់។ នេះមិនមែនជាការប្រឡងសម្រស់ដាច់ដោយ ឡែកដែលយើងដំណើរការជាផ្នែកមួយនៃកញ្ចប់វិស្សមកាលដ៏ប្រណីតនោះទេ។ សេវ៉ាកម្មសរុប រួមទាំងសំបុត្រយន្តហោះ ការដឹកជញ្ជូន ការសម្រាកលំហែកាយនៅរមណីយដ្ឋានលំដាប់ខ្ពស់ និងការប្រើប្រាស់សេវាកម្មដូចជា លេងកីឡាវាយកូនហ្គោល រីករាយជាមួយការសម្តែងសិល្បៈពិសេសៗ  ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់រមណីយដ្ឋាន Nha Trang - Khanh Hoa ផងដែរ”។

មុនដំបូងគឺព្រឹត្តិការណ៍និងសកម្មភាពចំនួន ១៨ នឹងត្រូវបានរៀបចំឡើងក្នុងកំឡុងថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ឧសភា ដែលភ្ជាប់ជាមួយសកម្មភាពវប្បធម៌ពិសេសរបស់តំបន់ភាគកណ្តាលប៉ែកខាងត្បូង។ ចុងក្រោយគឺ ព្រឹត្តិការណ៍ និងសកម្មភាពចំនួន ១០ គឺ “Khanh Hoa - សួស្តីឆ្នាំថ្មីឆ្នាំ ២០២៣” ដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ