ខេត្ត Nghe An រីករាយបើកទិវា «ចំណោងមិត្តភាពវៀតណាម - ឡាវ» ឆ្នាំ ២០១៩

(VOVWORLD) - នាព្រឹកនថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុង Vinh ខេត្ត Nghe An ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម សហការជាមួយ ខេត្ត Nghe An រៀបចំ “ទិវាបុណ្យចំណងមិត្តភាពវៀតណាម-ឡាវឆ្នាំ ២០១៩” ដោយមានការចូលរួមពីតំណាងស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅវៀតណាម។
 ខេត្ត Nghe An រីករាយបើកទិវា «ចំណោងមិត្តភាពវៀតណាម - ឡាវ» ឆ្នាំ ២០១៩ - ảnh 1  ខេត្ត Nghe An រីករាយបើកទិវា «ចំណោងមិត្តភាពវៀតណាម - ឡាវ» ឆ្នាំ ២០១៩ (រូបថត៖ TTXVN)

នេះជាលើកទី ២ ដែលក្រសួងព័ត៌មាននិងផ្សព្វផ្សាយ បានរៀបចំទិវាបុណ្យ«ចំណងមិត្តភាពវៀតណាម- ឡាវ។ ពិធីនេះត្រូវបានររៀបចំឡើងនៅខេត្ត Nghe An ដែលជាខេត្តមានព្រំដែនជាប់ជាមួយខេត្តចំនួន ៣ របស់ប្រទេសឡាវ រួមមានខេត្ត Hua-Phan ខេត្ត Sieng Khoang និង Bolikham ដែលមានប្រវែង ៤១៩ គីឡូម៉ែត្រ ស្មើនឹង ២០% នៃប្រវែងព្រំដែនសរុបនៅទូទាំងប្រទេស។ លោក Doan Cong Huynh ប្រធាននាយករដ្ឋានទទួលបន្ទុកព័ត៌មានកិច្ចការបរទេសនៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានមានប្រសាសន៍ថា មហោស្រពនេះ ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាដែលមានការចូលរួមរបស់បណ្តាខេត្តរបស់ប្រទេសឡាវ រួមទាំងប្រតិភូធុរជនវៀតណាមនិងឡាវផងដែរ។ តាមរយៈសកម្មភាពព្រឹត្តិការណ៍ទាំងនេះ រួមចំណែករំលឹកដល់ជំនាន់ក្រោយនឹងបង្កើនការអភិរក្ស កសាងនិងការពារទំនាក់ទំនងពិសេសរបស់វៀតណាមឡាវឲ្យកាន់តែស៊ីជម្រៅនិងមានអត្ថន័យជាក់ស្តែងថែមទៀតផង ។

« ក្នុងរយៈពេល ៣ ថ្ងៃនៃព្រឹត្តិការណ៍នេះ យើងនឹងមានកិច្ចពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងអំពីការទាក់ទាញការវិនិយោគនិងការផ្លាស់ប្តូរលើវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះដែរ នៅឆាកសំដែងនេះនឹងប្រព្រឹត្តទៅពិធីឧទ្ទេសនាមអំពីវប្បធម៌ Vi Giam ព្រមទាំងណែនាំអំពីសកម្មភាពចាប់ផ្តើមអាជីវកម្មរបស់យុវជនវ័យក្មេង ដែលក្នុងនោះមានការទាក់ទាញសិក្សានុសិស្ស មកពីប្រទេសទាំងពីរ វៀតណាម-ឡាវ និងប្រទេសមិត្តឡាវសិក្សានៅវៀតណាម ។ម្យ៉ាងវិញទៀតឆាកសំដែងនេះនឹងប្រព្រឹត្តទៅ ពិធីជួប្រាស្រ័យទាក់ទងខាងវប្បធម៍សិល្បៈដើម្បីបង្កើតទីធ្លាមួយសម្រាប់មិត្តទាំងអស់លេងជាមួយគ្នាផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ