ខេត្ត Ninh Binh ដាំដើមឈើចំនួន ១,២ លានដើម និងដើមឈើព្រៃ ១៤០ ហិកតា​ក្នុងឆ្នាំ ២០២២

(VOVWORLD) - នៅឆ្នាំ ២០២២ ខេត្តខិតខំប្រឹងប្រែងដាំដើមឈើគ្រប់ប្រភេទចំនួន ១,២ លានដើម និងដើមឈើព្រៃចំនួន ១៤០ ហិកតា។
ខេត្ត Ninh Binh ដាំដើមឈើចំនួន ១,២ លានដើម និងដើមឈើព្រៃ ១៤០ ហិកតា​ក្នុងឆ្នាំ ២០២២ - ảnh 1គណៈប្រតិភូចូលរួមពិធីបុណ្យតេតដាំដើមឈើនៅខេត្ត Ninh Binh (រូបថត៖ VNA)

នាថ្ងៃទី ៧ កុម្ភៈ បណ្ដាស្រុក និងទីក្រុងរបស់ខេត្ត Ninh Binh បានរៀបចំពិធីបំផុសបុណ្យតេតដាំដើមឈើ និទាឃរដូវឆ្នាំខាល ចត្វាស័ក ២០២២ ដោយជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើ ១ ពាន់លានដើម ដំណាក់កាល ២០២១-២០២៥ ដែលបំផុសដោយលោកនាយករដ្ឋមន្ត្រី។

តាមនោះ នៅឆ្នាំ ២០២២ ខេត្តខិតខំប្រឹងប្រែងដាំដើមឈើគ្រប់ប្រភេទចំនួន ១,២ លានដើម និងដើមឈើព្រៃចំនួន ១៤០ ហិកតា។ មូលដ្ឋានមួយចំនួនដែលមាន ផ្តៃដីដាំដើមឈើនឹងផ្តោតសំខាន់លើការដាំដើមឈើព្រៃក្រោយពេលប្រមូលផលព្រៃឈើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ