ខេត្ត Soc Trang ទទួលព្រះពុទ្ធបដិមាត្បូងសន្តិភាពពិភពលោក
|
ខេត្ត Soc Trang ទទួលព្រះពុទ្ធបដិមាត្បូងសន្តិភាពពិភពលោក (VNA) |
(VOVworld) – ពិធីទទួលនិងគោរពព្រះពុទ្ធបដិមាត្បូងសន្តិភាពពិភពលោក
ប្រារព្ធឡើងចាប់ពីថ្ងៃទី ៧ ដល់ទី ១៣ មករា ឆ្នាំ ២០១៧ (ថ្ងៃទី ១០ ដល់ទី ១៦
ខែ ១២ កត្តិក) នៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាម។ ក្នុងអំឡុង ៧
ថ្ងៃប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ ពុទ្ធសាសនិករួមជាមួយភ្ញៀវទេសចរនៅក្នុងនិង
ក្រៅប្រទេសមានឱកាសគោរពព្រះពុទ្ធនិងផ្ទៀងស្តាប់សូត្រធម៌ហើយអនុវត្តពិធី
បួងសួងសន្តិភាពសំរាប់ប្រទេសជាតិនិងភាពសុខសានត្រាណសំរាប់ប្រជាជន៕