ខេត្ត Son La បើកពិព័រណ៍គំនូរ រូបថតស្ដីពីកោះសមុទ្រវៀតណាម

(VOVWORLD) - ពិព័រណ៍នេះដាក់បង្ហាញនូវឯកសារនិងរូបថត ដែលរួមចំណែកឃោសនាឲ្យកម្មាភិបាល យុទ្ធជន និងប្រជាជនគ្រប់ស្រទាប់មាន ការយល់ដឹងយ៉ាងស៊ីជំរៅអំពីតួនាទីនិងសារសំខាន់នៃកោះសមុទ្រក្នុងបុព្វហេតុ កសាងនិងការពារមាតុប្រទេស។

នាព្រឹកថ្ងៃទី៧ មិនា ស្នងការនយោបាយកងទ័ពជើងទឹក បានសហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Son La រៀបចំពិធីបើកពិព័រណ៍ក្រោមប្រធានបទ “Son La រួមកម្លាំងកសាងនិងការពារអធិបតេយ្យភាពព្រំដែន-កោះសមុទ្ររបស់មាតុប្រទេស”។ ពិព័រណ៍នេះដាក់បង្ហាញនូវឯកសារនិងរូបថតដែលរួមចំណែកឃោសនាឲ្យកម្មាភិបាល យុទ្ធជន និងប្រជាជនគ្រប់ស្រទាប់មានការយល់ដឹងយ៉ាងស៊ីជំរៅអំពីតួនាទីនិងសារសំខាន់នៃកោះសមុទ្រក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ មកទស្សនាពិព័រណ៍នេះ អ្នកស្រី Vi Thi Son បានចែករំលែកថា៖

        “តាមរយៈពិព័រណលើកនេះ នាងខ្ញុំមានការចាប់អារម្មណ៍យ៉ាងស៊ីជំរៅជាងអំពីសេចក្ដីស្នេហ៍ចំពោះកោះសមុទ្រមាតុប្រទេស។ ហើយមានភាពអាណិតអាសូរជាមួយការលំបាករបស់យុទ្ធជនកងទ័ពជើងទឹក។ នាងខ្ញុំនឹងខិតខំប្រឹងប្រែងថែមទៀត និងអនុវត្តឲ្យបានល្អនូវភារកិច្ចរបស់ខ្លួន ដើម្បីកសាងនិងការពារមាតុប្រទេស”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ