ខេត្ត Thanh Hoa ត្រូវការលើកកំពស់សមត្ថភាពនិងកម្លាំងប្រកួតប្រជែងដើម្បី អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព

(VOVWORLD) - នាយប់ថ្ងៃទី៨ ខែឧសភា នៅទីលាន Lam Son ខេត្ត Thanh Hoa បានរៀបចំ យ៉ាងមហោឡារឹកនូវពិធីអបអរសាទរខួប៩៩០ឆ្នាំនៃខេត្ត Thanh Hoa (១០២៩-២០១៩)។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ ដឹកនាំ អតីតថ្នាក់ដឹកនាំរបស់បក្ស រដ្ឋ ក្រសួង ស្ថាប័នមជ្ឈឹម ថ្នាក់ដឹកនាំខេត្ត Houaphan ប្រទេសឡាវ រួមជាមួយប្រជាជនខេត្ត Thanh Hoa យ៉ាងច្រើនកុះករ បានចូលរួមពិធីនេះ។
ខេត្ត Thanh Hoa ត្រូវការលើកកំពស់សមត្ថភាពនិងកម្លាំងប្រកួតប្រជែងដើម្បី អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ "ខេត្ត Thanh Hoa ត្រូវការលើកកំពស់សមត្ថភាពនិងកម្លាំងប្រកួតប្រជែងដើម្បី អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព" (រូបថត៖ TTXVN)

  អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់តម្លៃវប្បធម៌ប្រពៃណី ក៏ដូចជាតួនាទីដ៏សំខាន់ របស់ខេត្ត Thanh Hoa ក្នុងដំណើរការស្ថាបនានិងការពារប្រទេសជាតិ។ លោក នាយករដ្ឋមន្រ្តីបានកត់សម្គាល់នូវការរីកចម្រើនគ្រប់ជ្រុងជ្រោយនៃខេត្ត Thanh Hoa ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌សង្គម នៅតំបន់ភាគកណ្ដាលខាងជើងនិយាយដោយឡែកនិងទូទាំងប្រទេសនិយាយរួម។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយខេត្ត Thanh Hoa បន្តលើកកំពស់ សមត្ថភាពនិងកម្លាំងប្រកួតប្រជែងដោយឥតឈប់ឈរដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សនិងប្រកបដោយចីរភាពថែមទៀតផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញមានប្រសាសន៍ថា៖

        “ខេត្តត្រូវការផ្ដោតទៅលើសសរទ្រូងចំនួន៥ដើម្បីជំរុញការអភិវឌ្ឍនិងទាក់ ទាញការវិនិយោគរួមមាន៖ ឧស្សាហកម្មកែច្នៃបង្កបង្កើត ទេសចរណ៍ កសិកម្ម សុខាភិបាល នគរភាវូបនីយកម្មនិងហេដ្ឋារចនាសម្ព័ន្ធ ដោយមានចំណុច កណ្ដាលគឺតំបន់សេដ្ឋកិច្ចមុខព្រួញ Nghi Son។ ទន្ទឹមនឹងនោះ ជំរុញដំណើរការ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដូចជា៖ ផ្លូវឆ្នេរសមុទ្រ ផ្លូវហាយវេ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្នែកទេសចរណ៍ ព្រលាន យន្តហោះកំពង់ផែសមុទ្រ ព្រមទាំងស្រាវជ្រាវចេញផ្សាយគោលនយោបាយថ្មី សំដៅបង្កើនការទាក់ទាញដើមទុនវិនិយោគផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ