ខេត្ត Vinh Phuc បង្កើនការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19

(VOVWORLD) - ខេត្ត Vinh Phuc ជាតំបន់ដែលមានបរិមាណអ្នកឆ្លង Covid-19 ច្រើនបំផុតនៅវៀតណាម ដោយមានអ្នកឆ្លងជំងឺ១១នាក់ក្នុង ចំណោមអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសទាំង១៦នាក់៕
ខេត្ត Vinh Phuc បង្កើនការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19 - ảnh 1ការវាស់សីតុណ្ហភាពរាងកាយមុនពេលចូលធ្វើការនៅតំបន់ឧស្សាហកម្ម Ba Thien 2 ខេត្ត Vinh Phuc (រូបថត៖ TTXVN) 

  ក្នុងបរិបទដែលស្ថានភាពជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍យ៉ាងស្មុគ ស្មាញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc បានផ្ញើរលិខិយ៉ាងប្រញាប់ទៅកាន់ស្ថាប័ន សមូហភាពនិងគណៈកម្មាធិការប្រជាជនបណ្ដាស្រុក ទីក្រុងក្នុងខេត្ត ដោយសំណូមពរអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិស្ដីពី ដំណើរការបង្ការទប់ស្កាត់ជំងឺ។

       តាមនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc បានស្នើ ឲ្យស្ថាប័ន ផ្នែក សមូហភាព និងគណៈកម្មាធិការបណ្ដាស្រុក ទីក្រុងក្នុងខេត្ត ត្រូវតែបង្កើនការទទួលខុសត្រូវ កាតព្វកិច្ច និងអំណាចរបស់អ្នកដឹកនាំ ស្ថាប័ន អង្គភាព មូលដ្ឋាន ក្នុងភារកិច្ចបង្ការទប់ស្កាតជំងឺរាតត្បាតនៅក្នុង តំបន់ ស្ថាប័ន និងអង្គភាពដែលខ្លួនឯងទទួលបន្ទុក។ ព្រមទាំងអនុវត្តវិធាន ការដោយព្រមៗគ្នានៃច្បាប់បង្ការ ទប់ស្កាត់ជំងឺរាតត្បាតនិងតាមការបញ្ជា ដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល របស់ខេត្ត អនុសាសន៍របស់ ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត Vinh Phuc សំដៅសម្រេចបាន នូវប្រសិទ្ធភាពខ្ពស់បំផុតក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19។

        គួរបញ្ជាក់ថា ខេត្ត Vinh Phuc ជាតំបន់ដែលមានបរិមាណអ្នកឆ្លង Covid-19 ច្រើនបំផុតនៅវៀតណាម ដោយមានអ្នកឆ្លងជំងឺ១១នាក់ក្នុង ចំណោមអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសទាំង១៦នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ