ខេត្ត Vinh Phuc រៀបចំពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតខេត្តឡើងវិញ
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី |
(VOVworld)-នាថ្ងៃទី២៨ធ្នូ ខេត្ត Vinh Phuc បានរៀបពិធីរំលឹកខួបលើកទី២០នៃទិវា
បង្កើតខេត្តឡើងវិញនិងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១។ អញ្ជើញថ្លែង
មតិក្នុងពិធីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានគូសបញ្ជាក់ថា
ខេត្តVinh Phuc គប្បីម្ចាស់ការធ្វើសមាហរណកម្ម ប្រមូលផ្តុំប្រភពកម្លាំងពលំ វិនិយោគ
កសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គម ព្រមទាំងជម្រុញគុណភាព ទំនិញ
និងជម្រុញការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ។ ជាពិសេស ផ្តោត សំខាន់
លើផ្នែកកសិកម្មមានបច្ចេកវិទ្យាខ្ពស់និងផ្លាស់ប្តូរពលករជនបទដោយតភ្ជាប់ជាមួយ
ការអភិវឌ្ឍន៍ជនបទថ្មី។ រួមជាមួយគ្នានោះ ខេត្តគប្បីធ្វើអាជីវកម្មល្អរាល់ផ្នែក សេវា
កម្មនិងនាំវិស័យទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។
អស់រយៈពេល២០ឆ្នាំបង្កើតខេត្តឡើងវិញនោះ បច្ចុប្បន្នខេត្ត Vinh Phuc បាន
ក្លាយទៅជាខេត្តឧស្សាហកម្មអភិវឌ្ឍន៍និងជាខេត្តមួយមានតម្លៃផលិតកម្មកឧស្សា
ហកម្មធំបំផុតលើទូទាំងប្រទេស។ Vinh Phuc ក៏ជាខេត្តមានប្រភពចំណូលថវិកា ខ្ពស់
រួមចំណែកច្រើនទៅក្នុងថវិការរដ្ឋផងដែរ៕