ខេត្តចំនួន ៨ នៅភាគពាយព្យបើកទូលាយវៀតណាមរួមដៃគ្នាដើម្បីជំរុញវិស័យទេសចរណ៍ក្រោយ COVID-19

(VOVWORLD) -  កម្មវិធីជំរុញទេសចរណ៍នៅពាយ័ព្យវៀតណាម បានប្រារព្ធធ្វើឡើងនាថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហាណូយ។
ខេត្តចំនួន ៨ នៅភាគពាយព្យបើកទូលាយវៀតណាមរួមដៃគ្នាដើម្បីជំរុញវិស័យទេសចរណ៍ក្រោយ COVID-19 - ảnh 1ភ្ញៀវកិត្តយសអញ្ជើញចុចប៊ូតុងចាប់ផ្តើមកម្មវិធីជំរុញទេសចរ ណ៍តំបន់ពាយព្យ (រូបថតៈ hanoimoi.com.vn)

តំបន់ពាយ័ព្យបើកទូលាយ រួមមានខេត្តចំនួន ៨ គឺ ខេត្ត Hoa Binh, Son La, Dien Bien, Lai Chau, Lao Cai, Phu Tho, Yen Bai និងខេត្ត Ha Giang។ កម្មវិធីជំរុញទេសចរណ៍ក្នុងស្រុកតាមបណ្តាខេត្តភាគ ពាយព្យ មិនត្រឹមតែរួមចំណែកលើកកម្ពស់ការធ្វើអាជីវកម្ម នូវសក្តានុ ពល ទេសចរណ៍ដ៏អស្ចារ្យនៅភាគ ពាយព្យប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅក្នុងតំបន់ទៀតផង។

អគ្គនាយករង នៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម  លោកស្រី Nguyen Thi Thanh Huong បានឲ្យដឹងថា៖ “ដើម្បីធ្វើឱ្យការតភ្ជាប់រវាងមូលដ្ឋានកាន់តែមានប្រសិទ្ធភាពនិងស៊ីជម្រៅថែមទៀត ក្រៅពីការតភ្ជាប់រវាងទីភ្នាក់ងារគ្រប់គ្រងរដ្ឋមក សមាគមទេសចរណ៍គួរតែពង្រីកនូវតួនាទីជាស្ពានតភ្ជាប់រវាងក្រុមហ៊ុនទេសចរណ៍នានាតាមទីផ្សារដែលមានសក្តានុពលដូចជា ហាណូយ, Hai Phong, Quang Ninh, Da Nang និងទីក្រុងហូជី មិញ ជាមួយនឹងអង្គភាពអាជីវកម្មនិងអង្គការបុគ្គល ដែលផ្តល់សេវាកម្មនៅហ្វឹងកន្លែង និងនៅតាមបណ្តាខេត្តភាពពាយព្យបើកទូលាយ ដើម្បីបង្កើតកញ្ចប់ផលិតផលដែលមានគុណភាព ជាមួយនឹងតម្លៃសមរម្យគួរឱ្យទាក់ទាញ ហើយគោលដៅចុងក្រោយគឺបង្កើតជាចំណុចលេចធ្លោសម្រាប់ទេសចរណ៍ក្នុងតំបន់”

បន្ទាប់ពីពិធីបើក ដំណើរសិក្សាស្រាវជ្រាវលើផលិតផលទេសចរណ៍ភាគពាយព្យត្រូវបានធ្វើឡើងរយៈពេល ៥ ថ្ងៃគឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ