ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថប័នក្នុងតំបន់

ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថប័នក្នុងតំបន់ - ảnh 1
ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងសស្ថប័នក្នុងតំបន់ (Image: baotintuc.vn)

(VOVworld) – នាព្រឹកថ្ងៃទី ៥ សីហា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យប្រធានរដ្ឋ ឡាវ លោក
Phongsavath Boupha ដែលកំពុងមានដំណើរទស្សនកិច្ចនៅ​វៀតណាម។ វាយតំលៃ
ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងខុទ្ទកា ល័យប្រធានរដ្ឋនៃប្រទេស
ទាំងពីរក្នុងរយៈពេលកន្លងមក ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា៖ វៀតណាម
និងឡាវកំពុងត្រៀមឈានទៅដំណាក់កាល អភិវឌ្ឍន៍ថ្មីក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
ក្នុងនោះ បក្សនៃប្រទេសទាំងពីរសុទ្ធតែ រៀបចំមហាសន្និបាតទូទាំងប្រទេសនាឆ្នាំ
២០១៦ ដោយហេតុនេះ ភាគីទាំងពីរ មានការងារជាច្រើនដើម្បីអនុវត្តនិងសហប្រតិ
បតិ្តការ។ លោក Truong Tan Sang ក៏បានស្នើរឲ្យបណ្ដាក្រសួងស្ថាប័នក្នុងតំបន់របស់
វៀតណាមនិងឡាវបង្កើនកិច្ច សហប្រតិបត្តិការថែមទៀតរវាងខុទ្ទកាល័យប្រធាន
រដ្ឋនៃប្រទេសទាំងពីរដើម្បី លើកកំពស់គុណភាពសកម្មភាពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ