ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។ 
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ថ្លែងសុន្ទរកថាក្នុងពិធី  (រូបថត៖ VGP/Hai Minh)

ពិធីនេះប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណែត ដោយតភ្ជាប់បណ្តាញជាមួយភ្នាក់ងារតំណាងវៀតណាមទាំងអស់នៅបរទេស។

ថ្លែងមតិក្នុងពិធីបើក  រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា ជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ សិទ្ធិជនជាតិជាមូលដ្ឋានរបស់វៀតណាមគឺឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី ត្រូវបានបញ្ជាក់អះអាងនៅក្នុងសន្ធិសញ្ញាអន្តរជាតិ ជាមួយនឹងការចូលរួមចុះហត្ថលេខា និងការទទួលស្គាល់របស់បណ្តាប្រទេសមហាអំណាច។

រួមជាមួយនឹងកិច្ចព្រមព្រៀងបឋមឆ្នាំ ១៩៤៦ និងកិច្ចព្រមព្រៀងទីក្រុង ប៉ារីសឆ្នាំ ១៩៧៣ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្ត្រការទូតបដិវត្តន៍របស់វៀតណាម បង្កប់ជាប់នូវមនោគមវិជ្ជា រចនាប័ទ្ម និងសិល្បៈការទូតរបស់លោកប្រធានហូជីមិញ។ ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ យើងបានបង្ហាញយ៉ាងត្រចះត្រចង់នូវស្មារតី ភាពអង់អាចក្លាហាន និងអត្តសញ្ញាណការទូតរបស់វៀតណាមក្នុងសម័យហូជីមិញ ដោយបញ្ជាក់យ៉ាងមុតមាំនូវសាររបស់វៀតណាមមួយដែលស្រឡាញ់សន្តិភាព គោរពតម្លៃយុត្តិធម៌ និងសុច្ឆរិតភាព; មានឆន្ទៈអង់អាចក្លាហានការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី; ត្រៀមជាស្រេចមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ ជនជាតិទាំងអស់លើទូទាំងពិភពលោក”។

លោកឧបនាយករដ្ឋមន្ត្រីបានសន្និដ្ឋានថា ជ័យជំនះនៅសន្និសីទទីក្រុង ហ្សឺណែវ  សំខាន់បំផុតគឺដោយសារគោលនយោបាយបដិវត្តន៍ត្រឹមត្រូវរបស់បក្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់លោកប្រធានហូជីមិញ; ជាការតស៊ូរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងកំឡុង ៩ ឆ្នាំ  ឈានដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ Dien Bien Phu; គឺជាលទ្ធផលនៃសាមគ្គីភាព ការគាំទ្រ និងជំនួយដ៏មានតម្លៃរបស់ប្រទេសជាមិត្តឡាវ កម្ពុជា ចិន សហភាពសូវៀត និងបណ្តាប្រទេសសង្គមនិយមជាបងប្អូន និងប្រជាជនដែលស្រឡាញ់សន្តិភាពនៅលើពិភពលោក រួមទាំងប្រជាជនបារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ