ខ្ពង់រាប Moc Chau អបអរសាទរទិវាបុណ្យតេតឯករាជ្យ
(VOVWORLD) - នាថ្ងៃទី ៣១ សីហា បងប្អូនបណ្តាជនជាតិនិងភ្ញៀវទេសចរមកពីគ្រប់ទិសទី បានទៅកាន់ខ្ពង់រាប Moc Chau ខៃខេត្ត Son La ដើម្បីទទួលបុណ្យតេតឯករាជ្យ រីករាយជាមួយសប្តាហ៍វប្បធម៍ ទេសចរណ៍ Moc Chau ឆ្នាំ ២០២៤។
សប្តាហ៍វប្បធម៌និងទេសចរណ៍ឆ្នំា ២០២៤ "Moc Chau-សម្លេងនៃក្តីស្រឡាញ់ (រូបថត៖ VOV) |
ថ្ងៃទី ១ ខែកញ្ញា សប្តាហ៍វប្បធម៌និងទេសចរណ៍ Moc Chau (Son La) ប្រព្រឹត្តិទៅសកម្មភាពដ៏ទាក់ទាញជាច្រើន ដោយបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិនៅទីនេះ ដូចជា៖ បុកនំ day; បទពិសោធន៍វប្បធម៌ធ្វើម្ហូបជនជាតិ ការសម្តែងវប្បធម៌សហគមន៍; ការសម្តែងសិល្បៈប្រពៃណីបណ្តាជនជាតិ Mong...។ ចំណុចគួរឲ្យចាប់អារម្មណ៍គឺកម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ "រាត្រីណាត់ជួបនៃពិធីបុណ្យ"។
មុននោះ នាថ្ងៃទី ៣១ សីហា បងប្អូនបណ្តាជនជាតិនិងភ្ញៀវទេសចរមកពីគ្រប់ទិសទី បានទៅកាន់ខ្ពង់រាប Moc Chau ខៃខេត្ត Son La ដើម្បីទទួលបុណ្យតេតឯករាជ្យ រីករាយជាមួយសប្តាហ៍វប្បធម៍ ទេសចរណ៍ Moc Chau ឆ្នាំ ២០២៤។
សប្តាហ៍វប្បធម៌ ទេសចរណ៍រួមចំណែកផ្សព្វផ្សាយ លើកតម្កើងនូវតម្លៃវប្បធម៌ប្រពៃណីនិងសក្កានុពលទេសចរណ៍របស់ខេត្ត Moc Chau។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមឲ្យប្រជាជន ភ្ញៀវទេសចរនិងមិត្តភក្តិជាតិនិងអន្តរជាតិ រូបភាពអំពីខ្ពង់រាប Moc Chau យ៉ាងស្វាហាប់ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ និងជាទីមកដល់គួរឲ្យចាប់អារម្មណ៍នៅតំបន់ Tay Bac៕