ខ្សែភាពយន្ត «មេម័រ» របស់កាណាដាដណ្តើមជ័យជំនះក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤

ខ្សែភាពយន្ត «មេម័រ» របស់កាណាដាដណ្តើមជ័យជំនះក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤ - ảnh 1
ខ្សែភាពយន្ត «មេម័រ» របស់កាណាដាដណ្តើមជ័យជំនះក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤ (VNA)


(VOVworld) – ខ្សែភាពយន្ត «មេម័រ» របស់អ្នកដឹកនាំរឿងកាណាដា លោក
Christopher Plummer ដណ្តើមបានរង្វាន់ខ្សែភាពយន្តឆ្នើមបំផុតនិងតួឯក
ពូកែបំផុតក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤។ ថ្លែង
មតិនៅ ពិធីបិទបញ្ចប់មហោស្រពខ្សែភាពយន្តអន្តរជាតិលើកនេះ ប្រធាន
នាយកដ្ឋានភាព យន្តវៀតណាម លោកស្រី   Ngo Phuong Lan បានលើកច្បាស់
ថា៖

        «ដោយមានប្រធានបទ «ខ្សែភាពយន្ត-ការធ្វើសមាហរណកម្មនិងការ
អភិវឌ្ឍន៍និរន្តរភាព» មហោស្រពលើកនេះបាននាំខ្សែភាពយន្តរបស់វៀតណាម
 ធ្វើសមាហរណកម្មឲ្យស៊ីជម្រៅថែមទៀតជាមួយខ្សែភាពយន្តអន្តរជាតិជាការ
ពិត ហើយនាំខ្សែភាពយន្តពិភពលោកខិតជិតដល់ជាមួយខ្សែភាពយន្តវៀត
ណាម។ មហោស្រពខ្សែភាពយន្តអន្តរជាតិទីក្រុងហាណូយកាន់តែអភិវឌ្ឍន៍ពី
មួយថ្ងៃ ទៅមួយថ្ងៃដែលអះអាងនូវកិត្យានុភាពអន្តរជាតិរបស់ខ្លួនបន្ទាប់ពី
ការរៀបចំ។ យើងខ្ញុំខំប្រឹងប្រែងអភិវឌ្ឍន៍ទ្រង់ទ្រាយនៃព្រឹត្តិតការណ៍នេះឡើង
ថ្នាក់អន្តរជាតិ នៅតែសមស្របនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌
របស់វៀតណាម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ