ខ្សែភាពយន្ត «ស្រីឆើតឆាយ» និង «កញ្ញា Ba Sai Gon » បានមកដល់ ទស្សនិកជន កាណាដា

(VOVWORLD) -        ក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌វៀតណាមនៅកាណាដាដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ទី១១ ដល់ថ្ងៃទី១៧ខែកញ្ញា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាមបានប្រារព្ធទិវាភាពយន្តវៀតណាមនៅកាណាដា។
ខ្សែភាពយន្ត «ស្រីឆើតឆាយ» និង «កញ្ញា Ba Sai Gon » បានមកដល់ ទស្សនិកជន កាណាដា - ảnh 1 ខ្សែភាពយន្ត «កញ្ញា Ba Sai Gon » 

ក្នុងរយៈពេល ២ ថ្ងៃ នៃខ្សែភាពយន្តវៀតណាមនៅរដ្ឋធានី Ottawa  និង នៅ ទីក្រុង Montreal គណៈកម្មការរៀបចំកម្មវធីបានឧទ្ទេសនាមជូនទស្សនិកជន ទាំងអស់អំពីខ្សែភាពយន្តមានឈ្មោះថា «ស្រីឆើតឆាយ» និង «កញ្ញា Ba  Sai Gon »។ ខ្សែភាពយន្តទាំងពីរនេះសុទ្ធតែទទួលបានការគាំទ្រពីសំណាក់ទស្ស និកជនកាណាដា និង សហគមន៍អាណិកជនទទួលស្វាគមន៍យ៉ាងកកក្តៅ។ ខ្សែភាពយន្ត «ស្រីឆើតឆាយ» ផ្តោតទៅលើរឿងប្រវតិ្តសាស្ត្រស្តីអំពីស្រីៗស្អាត និងរាងបល្ល័ង្កនៅវៀតណាមកាលពីសតវត្សទី១៧ ព្រមទាំងឧបាយកលដណ្តើម អំណាច។ រីឯខ្សែ ភាពយន្ត«កញ្ញា Ba  Sai Gon » បាន លើកតម្កើងអាវផាយពោរ ពេញទៅដោយអត្តាសញ្ញាណប្រពៃណីនិងវប្បធម៌វៀតណាម។ ក្នុងក្របខ័ណ្ឌ នៃសប្តាហ៍វប្បធម៌វៀតណាមនៅកាណាដាដែរ នាថ្ងៃទី១៤ខែកញ្ញា សមាជិក្នុង សមាគមមិត្តភាពវៀតណាម-កាណាដា ដឹកនាំដោយ អនុរដ្ឋមន្ត្រីសុខាភិបាល លោក Nguyen Viet Tien បានជួប ប្រាស្រ័យជាមួយសមាជិកសសមាគម កាណាដា-វៀតណាមនៅទីក្រុង Toronto៕

ប្រតិកម្មទៅវិញ

ផ្សេងៗ