ខ្សែភាពយន្តវាលស្រែឥតកោះត្រើយ របស់វៀតណាមទទួលបានការយកចិត្តទុកដាក់នៅទីស្តីការអង្គការសហប្រជាជាតិ

ខ្សែភាពយន្តវាលស្រែឥតកោះត្រើយ របស់វៀតណាមទទួលបានការយកចិត្តទុកដាក់នៅទីស្តីការអង្គការសហប្រជាជាតិ - ảnh 1
ខ្សែភាពយន្តវាលស្រែឥតកោះត្រើយ របស់វៀតណាមទទួលបានការយកចិត្តទុកដាក់នៅទីស្តីការអង្គការសហប្រជាជាតិ


        Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពមហោស្រពខ្សែភាពយន្តអាស៊ាន គណៈ​
ប្រតិភូការទូតវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្ម​ពិភពលោក
(WTO) និងអង្គការអន្តរជាតិផ្សេងៗនៅក្រុង Geneva ស្វីស នាថ្ងៃទី​១១​កញ្ញាបានរៀបចំ
បញ្ជាំងខ្សែភាពយន្តវៀតណាមនៅទីស្តីការអង្គការ​សហប្រជាជាតិ។ តាមនៅខ្សែ
ភាពយន្តវាលស្រែឥតកោះត្រើយរបស់អ្នកដឹកនាំ​រឿង Nguyen Phan Quang Binh បាន
ជ្រើសរើសបញ្ជាំងក្នុងឱកាសនេះបាន​ទាក់ទាញការយកចិត្តទុកដាក់របស់មិត្តភក្តិ
អន្តរជាតិ។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូត អនុប្រធានគណៈប្រតិភូការទូតវៀត
ណាមលោក Pham Quoc Tru បានអះអាងថា ក្នុងបណ្ដាវិស័យសហប្រតិបត្តិការ
អភិវឌ្ឍន៍វប្បធម៍រវាងបណ្ដា​ប្រទេសដើរតួនាទីសំខាន់ជាស្ពានសំរាប់ការបង្កើនការ
យល់ដឹងរវាងបណ្ដា​ប្រទេសនិងមិត្តភក្តិលើពិភពលោក។ រួមជាមួយដំណើរការ​
សមាហរណកម្មនៃ​ប្រទេសជាតិ ការផ្សព្វផ្សាយវៀតណាមតាមរយៈខ្សែភាពយន្តបាន
ជួយឲ្យមិត្តភក្តិ​អន្តរជាតិយល់ដឹកច្បាស់ថែមទៀតអំពីវប្បធម៍ខ្សែភាពយន្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ