គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមបើកសន្និសីទវាក្មិនខែកុម្ភៈ២០១៧
(VOVworld)-នាព្រឹកថ្ងៃទី៨កុម្ភៈនៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនានិង
អប់រំបានរៀបចំសន្និសីទវាក្មិនសម្រាប់ខេត្ត គណៈកម្មាធិការបក្សទីក្រុង គណៈកម្មា
ធិការបក្សចំណុះមជ្ឈឹមភាគខាងជើងខែកុម្ភៈឆ្នាំ២០១៧ សំដៅផ្តល់ព័ត៌មានស្តីពី
ស្ថានភាពបច្ចុប្បន្ននិងនាំចេញទិសដៅផ្សព្វផ្សាយនាពេលខាងមុខ។ ធ្វើអត្ថាធិ
ប្បាយនូវប្រធានបទសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ ស្តីពីការ “
ជម្រុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោក
ប្រធានហូជីមិញ” នោះ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ
ឃោសនានិងអប់រំមជ្ឈឹម លោក Mai Van Ninh បានចាត់ទុកថា ការជម្រុញការរៀន
សូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ
នោះ កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗត្រូវហាត់ពត់លត់ដំដោយខ្លួនឯង ធ្វើយ៉ាង
ម៉េចឲ្យបក្សស្អាតស្អំនិងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕