គណះកម្មាធិការមជ្ឈឹមជ្រើសតាំងបន្ថែមសមាជិកការិយាល័យ នយោបាយ ចំនួន២រូប

Vovworld-ព្រឹកថ្ងៃទី១១នៅទីក្រុងហាណូយឧសភាសន្និបាតលើកទី៧គណះ​កម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម(និតិកាលទី១១)បានបញ្ចប់ប្រកប
ដោយ​ជោគជ័យ។​ក្នុងសន្និបាតលើកនេះគណះកម្មាធិការមជ្ឈឹមបក្សបានពិនិត្ត
មើល​សំរេច​ផ្តល់មតិបញ្ជាបញ្ហានានាដូចជា​៖បន្តផ្លាស់ប្តូរថ្មីសុក្រិតប្រព័ន្ឋនយោ
បាយ​ បង្កើនកិច្ចដឹកនារបស់បក្សចំពោះការងារចលនាប្រជាជនសេចក្តីព្រាងច្បាប់​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ១៩៩២បូកសរុប១ឆ្នាំអនុបត្តសេចក្តីសំរេចចិត្តមជ្ឈឹម
លើកទី១ស្តីពីការងារកសាងបក្សនិងការងារបំប៉នកម្មាភិបាលយុទ្ឋសាស្រ្ត។ល។


គណះកម្មាធិការមជ្ឈឹមជ្រើសតាំងបន្ថែមសមាជិកការិយាល័យ នយោបាយ ចំនួន២រូប - ảnh 1
សន្និបាតលើកទី៧នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម( baodientu.chinhphu.vn)

អង្គសន្និបាតបានឯកភាពថានឹងផ្សព្វផ្សាយសេចក្តីសំរេចចិត្តនិងសេចក្តីសន្និដ្ឋាន
សំខាន់ជាច្រើនដែលមានអត្ថន័យដ៍ធំធេងចំពោះការអនុវត្តសេចក្តីសំរេចចិត្តនៃ
មហាសន្និបាតលើកទី១១របស់បក្ស។លោក Nguyen PhuTrongក៍បានថ្លែងមតិ​ថា៖

“ ដើម្បីបំពេញគ្រប់តម្រូវការ យើងត្រូវជ្រួតជ្រាសតិអារម្មណ៍លោកប្រធាន​ហូជីមិញ ដ៍ជ្រាលជ្រៅនិងរាល់ទស្សនះរបស់បក្ស ស្តីពីការងារចលនាប្រជាជន
ស្តីពីសាមគ្គីភាពជាតិ។ ពិសេសគឺ ត្រូវគោរពនិងពង្រីកសិទ្ធិធ្វើជាម្ចាស់ទាំង​ឡាយ​របស់ប្រជាជន ធ្វើអស់ពីកម្លាំងកាយចិត្តថែទាំជីវភាពរស់នៅរបស់ប្រជាជន គោរព
ប្រជាជន មានទំនាក់ទំនងជិតស្និទ្ធិជាមួយប្រជាជន និងជឿជាក់ទៅលើប្រជាជន។ ជានិច្ចកាលកែលំអរ កសាងបក្ស រដ្ឋ រដ្ឋអំណាចប្រកបដោយតម្លាភាព រឹងមាំ គ្រប់
ទស្សនះ ការផ្តួចផ្តើមគំនិតរបស់បក្ស ច្បាប់ គោលនយោបាយរបស់របស់រដ្ឋត្រូវ
ចាប់ផ្តើមពីផលប្រយោជន៍និងគោលបំណងដ៍ត្រឹមត្រូវរបស់ប្រជាជន។”

គណះកម្មាធិការមជ្ឈឹមជ្រើសតាំងបន្ថែមសមាជិកការិយាល័យ នយោបាយ ចំនួន២រូប - ảnh 2
អគ្គលេខាធិការបក្ស Nguyen Phu Trong (baodientu.chinhphu.vn)

នៅសន្និបាតលើកនេះ គណះកម្មាធិការមជ្ឈឹមបានបិនិត្យមើលយ៉ាងម៉ត់ចត់ និង
ឯកភាពខ្ពស់ ជាមួយសេចក្ដីសន្និដ្ឋាន ការវាយតំលៃ និងការផ្តល់មតិក្នុងរបាយការណ៍​
បូកសរុប​១ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាត​មជ្ឈឹមលើកទី៤ ( នីតិកាលទី១១) ​ស្ដីពីបញ្ហាចំបាច់១ចំនួនក្នុងការកសាងបក្ស ​នាបច្ចុប្បន្ន។​

          អគ្គលេខាធិការបក្ស Nguyen Phu Trong បានស្នើ​ដំណាងទាំងឡាយថា÷ បន្ទាប់​ពីសន្និបាតលើកនេះ ​ត្រូវអនុវត្តបណ្ដាសេចក្ដីសម្រេចចិត្ត ​និងសេចក្ដីសន្និដ្ឋានរបស់
មជ្ឈឹម​ប្រកបដោយប្រសិទ្ធិភាព និងត្រូវចាត់ទុកនេះគឺជាចំណុចសំខាន់ក្នុងការក្លាយ​សេចក្ដីសម្រេចចិត្តទៅជាការពិតជាក់ស្ដែង។
នៅសន្និបាតលើកនេះគណះកម្មាធិការមជ្ឈឹមបានជ្រើសតាំងលោកNguyen
 Thien Nhan សមាជិកមជ្ឈឹមបក្សនិងជាឧបនាយករដ្ឋមន្រ្តីនិងលោកស្រី Nguyen 
Thi Kim Ngan លេខាមជ្ឈឹមបក្សនិងជាអនុប្រធានរដ្ឋសភាជាសមាជិកការិយាល័យ
នយោបាយ ជ្រើសតាំងលោក Tran Quoc Vuong សមាជិកមជ្ឈឹមបក្ស អនុប្រធាន
ការិយាល័យមជ្ឈឹមបកស្ស ធ្វើជាសមាជិកគណះលេខាមជ្ឈឹមបក្ស នីតិកាលទី១១៕


ប្រតិកម្មទៅវិញ

ផ្សេងៗ