គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកចលនា “ជនវៀតណាមអនុគ្រោះដល់ការ ប្រើប្រាស់ទំនិញវៀតណាម” អនុវត្តភារកិច្ចឆ្នាំ២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី២៨ កុម្ភៈ នៅរដ្ឋធានីហាណូយ គណៈ កម្មាធិការមជ្ឈឹម ទទួលបន្ទុកចលនា “ជនវៀតណាមអនុគ្រោះដល់ការប្រើប្រាស់ទំនិញវៀត ណាម” បានរៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩និងអនុវត្តការងារឆ្នាំ ២០២០។

អនុវត្តចលនានេះ ការងារបញ្ជូនទំនិញវៀតណាមទៅកាន់តំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាល នាពេលកន្លងទៅ ត្រូវបានយកចិត្តទុកដាក់យ៉ាង ខ្លាំង។ ក្នុងឆ្នាំ២០១៩ មន្ទីរឧស្សាហ-ពាណិជ្ជកម្មនៃខេត្តក្រុងទាំង៦៣ បាន រៀបចំការលក់ទំនិញនៅតាមជនបទចំនួន១០០វគ្គ ដោយមានការចូលរួម របស់សហគ្រាសជាង២ពាន់អង្គភាព មនុស្សជាង២សែននាក់មកទស្សនា ទិញទំនិញ នាំមកនូវប្រាក់ចំណូលប្រមាណ៨០ពាន់លានដុង។

        លោក Vo Thanh Thong អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគបាន ឲ្យដឹងថា ក្នុងឆ្នាំ២០២០ ត្រូវការយកចិត្តទុកដាក់ ជំរុញខ្លាំងការអភិវឌ្ឍនៃ វិស័យឧស្សាហកម្មឧបត្ថម្ភ បង្កើតឡើងមូលដ្ឋានអភិវឌ្ឍផលិតកម្មក្នុងស្រុក ប្រកបដោយចីរភាព ជៀសវាងការពឹងផ្អែកទៅលើវត្ថុធាតុដើមនាំចូលពី ឯបរទេស។ លោកបានថ្លែងថា៖

        “ជំរុញការអនុវត្តគម្រោងអភិវឌ្ឍពាណិជ្ជសញ្ញាជាតិឲ្យមានប្រសិទ្ធភាព រួមចំណែកលើកកំពស់គុណភាព កម្លាំងប្រកួតប្រជែងនៃទំនិញវៀតណាម តាមទិសឆ្លើយតបនឹងបទដ្ឋានអន្តរជាតិ។ នេះជាវិធីដែលជួយឲ្យជនវៀត ណាមនឹងប្រើប្រាស់ទំនិញវៀតណាមព្រមទាំងជនបរទេសក៏ប្រើប្រាស់ ទំនិញ វៀតណាមដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ