គណៈកម្មាធិការយោធាចម្រុះបានបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់នៅលីប៊ីនៅតែមានសុពលភាព

(VOVWORLD) - គណៈកម្មាធិការយោធាចម្រុះ ៥+៥ (JMC)  របស់ប្រទេសលីប៊ី នៅថ្ងៃទី ២៥ ខែសីហា បានបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ ២០២០ រវាងបក្សពួកនៅក្នុងប្រទេសអាហ្រ្វិកខាងជើងនេះ គឺនៅតែមានសុពលភាព ហើយក្នុងពេលជាមួយគ្នានេះ រម្ងាប់ប្រជាជនអំពីលក្ខណៈស្ថេរភាពនៃបទឈប់បាញ់។

JMC បានចេញសេចក្តីប្រកាសខាងលើក្នុងកិច្ចប្រជុំមួយក្នុងថ្ងៃដដែលក្នុងទីក្រុង Sirte។ កិច្ចប្រជុំ JMC មានការចូលរួមដោយតំណាងអគ្គសេនាធិការនៃកងទ័ពលីប៊ីនៅរដ្ឋធានីទ្រីប៉ូលី កងទ័ពជាតិដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar ក៏ដូចជាប្រមុខស្តីទីនៃបេសកកម្មគាំទ្រអង្គការសហប្រជាជាតិនៅប្រទេសលីប៊ី (UNSMIL) Stephanie Koury។ សេចក្តីប្រកាសរបស់ JMC បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះ សមាជិកនៃគណៈកម្មាធិការបានពិភាក្សាអំពីស្ថានភាពសន្តិសុខ-នយោ បាយ ក៏ដូចជាផលប៉ះពាល់នៃភាពវឹកវរលើកិច្ចព្រមព្រៀងឈប់បាញ់ និងការអនុវត្តបទប្បញ្ញត្តិដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនេះ។ JMC បានសង្កត់ធ្ងន់ថា គណៈកម្មាធិការកំពុងធ្វើការក្នុងក្របខ័ណ្ឌជាក់លាក់មួយទាក់ទងនឹងកិច្ចព្រមព្រៀងឈប់បាញ់ និងត្រួតពិនិត្យការអនុវត្តរបស់ខ្លួន។ JMC បានសង្កត់ធ្ងន់ថា ពួកគេមិនមានភារកិច្ចក្នុងការបង្រួបបង្រួមស្ថាប័នយោធា ហើយក៏មិនមានសិទ្ធិអំណាចឬសមត្ថភាពក្នុងការបណ្តេញកងកម្លាំងបរទេស និងទាហានស៊ីឈ្នួលចេញពីទឹកដីលីប៊ីដែរ។ យោងតាម JMC ប្រការនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ទីភ្នាក់ងារប្រតិបត្តិរបស់រដ្ឋ។

សូមគូសបញ្ជាក់ថា គណៈកម្មាធិការយោធាចម្រុះ ៥+៥ លីប៊ី គឺជាក្រុមដែលមានតំណាងប្រាំនាក់មកពីរដ្ឋាភិបាលរួបរួមជាតិ ដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី និងតំណាងប្រាំនាក់ផ្សេងទៀតនៃកម្លាំងយោធាជាតិដែលមានមូលដ្ឋាននៅបូព៌ា។ គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យ និងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងយោធារវាងបក្សពួកគូប្រជែងនៅក្នុងប្រទេសលីប៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ