គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បូកសរុបសម័យប្រជុំលើកទី ៣ និងត្រៀម​រៀបចំ​សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា ការបូកសរុបសម័យប្រជុំលើកទី ៣ គឺសំដៅវាយតម្លៃលើលទ្ធផលដែលសម្រេចបាន មូលហេតុសត្យានុម័ត អត្តនោម័ត ចំណុចថ្មី ដើម្បីបន្តសុក្រិតគម្រោងផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាពសម័យប្រជុំរដ្ឋសភា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បូកសរុបសម័យប្រជុំលើកទី ៣ និងត្រៀម​រៀបចំ​សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue

បន្តសម័យប្រជុំលើកទី១៣ នាព្រឹកថ្ងៃទី១២ ខែកក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានធ្វើការបូកសរុបសម័យប្រជុំលើកទី ៣ និងផ្តល់មតិយោបល់លើការងារត្រៀមរៀបចំសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា ការបូកសរុបសម័យប្រជុំលើកទី ៣ គឺសំដៅវាយតម្លៃលើលទ្ធផលដែលសម្រេចបាន មូលហេតុសត្យានុម័ត អត្តនោម័ត ចំណុចថ្មី ដើម្បីបន្តសុក្រិតគម្រោងផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាពសម័យប្រជុំរដ្ឋសភា៖ “សម័យប្រជុំផ្តល់មតិយោបល់ជាជំហានដំបូងស្ដីពីការងារត្រៀមរៀបចំសម័យប្រជុំលើកទី ៤ គ្រោងនឹងប្រព្រឹត្តទៅនាខែតុលាឆ្នាំនេះ។ សម័យប្រជុំនេះនឹងផ្ដោតសំខាន់លើការងារនីតិប្បញ្ញត្តិ ពិនិត្យ និងអនុម័តលើគម្រោងច្បាប់ជាច្រើន ការផ្តល់មតិយោបល់ជាលើកដំបូងចំពោះគម្រោងច្បាប់ជាច្រើន។ ដោយមានទំហំការងារកសាងច្បាប់យ៉ាងច្រើនដូច្នេះ ការងារត្រៀមរៀបចំ និងការសម្របសម្រួលគ្នាជាមួយរដ្ឋាភិបាលក្នុងការតាក់តែងឯកសារ និងការងារពិនិត្យផ្ទៀងផ្ទាត់គឺសំខាន់ណាស់ ដើម្បីសម័យប្រជុំលើកទី ៤ ប្រព្រឹត្តិទៅតាមផែនការកំណត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតផងដែរ”។

មុននេះក្នុងសម័យប្រជុំកាលពីររសៀលថ្ងៃទី ១១ ខែកក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីមុខងារ ភារកិច្ច សិទ្ធិអំណាច និងរចនាសម្ព័ន្ធចាត់តាំងរបស់គណៈកម្មាធិការទទួលបន្ទុកគណៈប្រតិភូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ