គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (វិសោធនកម្ម)

(VOVWORLD) - សេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (វិសោធ នកម្ម) ត្រូវបានសមាជិករដ្ឋសភា ផ្ដល់យោបល់ក្នុងសម័យប្រជុំលើកទី៧ ដោយស្នើឱ្យ ពិចារណាបំពេញបន្ថែមទៅក្នុងសេចក្តីព្រាងច្បាប់នូវបទបញ្ញត្តិថា អំពើជួញដូរទារកក្នុង ផ្ទៃ ក៏ដូចជាបទឧក្រិដ្ឋនៃការជួញដូរមនុស្សផងដែរ។ 

បន្តរបៀបវារៈសម័យប្រជុំជំនាញច្បាប់ប្រចាំខែសីហា នាថ្ងៃទី ១៣ សីហា គណៈ កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម បានផ្តល់យោបល់លើការបំភ្លឺ ទទួលយក និងកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (វិសោធ នកម្ម); សេចក្តីព្រាងច្បាប់ស្តីពីវិញ្ញាបនកម្ម (វិសោធនកម្ម); ច្បាប់ស្តីពីបេតិកភណ្ឌវប្ប ធម៌ (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងផែនការមេជនបទ។
ក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (វិសោធ នកម្ម) ត្រូវបានសមាជិករដ្ឋសភា ផ្ដល់យោបល់ក្នុងសម័យប្រជុំលើកទី៧ ដោយស្នើឱ្យ ពិចារណាបំពេញបន្ថែមទៅក្នុងសេចក្តីព្រាងច្បាប់នូវបទបញ្ញត្តិថា អំពើជួញដូរទារកក្នុង ផ្ទៃ ក៏ដូចជាបទឧក្រិដ្ឋនៃការជួញដូរមនុស្សផងដែរ។ យោងតាមអង្គប្រជុំ អនុសញ្ញាអង្គ ការសហប្រជាជាតិស្តីពីសិទ្ធិកុមារបានចែងថា៖ កុមារ រួមទាំងទារកក្នុងផ្ទៃ ចាំបាច់ត្រូវការ ពារតាំងពីនៅក្នុងផ្ទៃម្ដាយ ហើយការជួញដូរទារកក្នុងផ្ទៃគឺជាការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ