គណបក្ស CPP ផ្ញើសារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៨ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៨ ទិវាចាប់បដិសន្ធិបក្ស កុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២៩៣០ - ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០១៨) គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានផ្ញើសារទូរលេខអបអរសាទរ ដល់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម។ 
គណបក្ស CPP ផ្ញើសារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៨ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម - ảnh 1 គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវនិងគណៈកម្មាធិការកណ្ដាល

គណបក្សប្រជាជនកម្ពុជាផ្ញើសារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សា វរីយ៍លើកទី ៨៨ ទិវាចាប់បដិសន្ធិបក្សកុម្មុយនិស្តវៀតណាម 

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៨ ទិវាចាប់បដិសន្ធិបក្ស កុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២៩៣០ - ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០១៨) គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានផ្ញើសារទូរលេខអបអរសាទរ ដល់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម។ ខ្លឹមសារនៃសារទូរលេខ បានសរសេរថា៖ គណៈបក្សប្រជាជនកម្ពុជាជូនពរយ៉ាងកក់ក្តៅនិងវាយតំលៃ ខ្ពស់ចំពោះបណ្ដាស្នាដៃដែលបក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាម

ដណ្តើម បានក្នុងការអនុវត្តគោលមារគ៌ារផ្លាស់ប្តូរថ្មី ធ្វើឲ្យប្រទេសវៀតណាមអភិវឌ្ឍន៍លើ គ្រប់ជ្រុងជ្រោយ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអដោយឥតឈប់ឈរហើយឋនរបស់វៀតណាម

លើឆាកអន្តរជាតិត្រូវបានលើកកំពស់ដោយឥតឈប់ ។

        គណបក្សប្រជាជនកម្ពុជាវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍កាន់តែល្អប្រសើរនៃទំនាក់ទំនងសាមគ្គីភាពមិត្តភាពប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់វិ ស័យរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ហើយ ប្តេជ្ញាចិត្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីនេះកាន់តែរឹងមាំតាមទិសស្លោក « ប្រទេសជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើគ្រប់ជ្រុង ជ្រោយឲ្យបានខ្លាំងមាំមួនយូរអង្វែង។»

        គណបក្សប្រជាជនកម្ពុជាជឿជាក់ថា៖ ក្រោមការដឹកនាំដ៏វៀងវៃរបស់បក្ស កុម្មុយនិស្តវៀតណាមដឹកនាំដោយអគ្គលេខា លោក Nguyen Phu Trong ប្រជាជនវៀតណាមបន្តទទួលបានសមិទ្ធិថ្មីធំធេងថែមទៀតច្រើនថែមទៀត ដើម្បី អនុវត្តបណ្ដាគោលដៅដែលសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១២ បក្ស កុម្មុយនិស្តវៀតណាមបានដាក់ចេញប្រកបដោយជោគជ័យ។

        នាថ្ងៃដដែល គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវក៏បានផ្ញើសារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៨ ទិវាចាប់បដិសន្ធិបក្សកុម្មុយនិស្តវៀតណាម ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ