គណៈបក្ស CPP អះអាងមិនរៀបចំការបោះឆ្នោតរដ្ឋសភា ឡើងវិញទេ

គណៈបក្ស CPP អះអាងមិនរៀបចំការបោះឆ្នោតរដ្ឋសភា ឡើងវិញទេ - ảnh 1
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហោ ណាំហុង (Image: Vietnam+)

(VOVworld) – នាថ្ងៃទី​ ១៥ កុម្ភៈ គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច បានបដិសេធជាថ្មីម្តងទៀតសំណូមពរនៃគណៈបក្សប្រឆាំងអំពីការរៀបចំការបោះ
ឆ្នោតរដ្ឋសភាឡើងវិញ។ កាសែត “កម្ពុជាថ្មី” បានដកស្រង់សេចក្តីថ្លែងការ របស់ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហោ ណាំហុង បានឲ្យដឹងថា៖ សំណូមពរ ទាំងអស់របស់គណៈបក្សសង្គ្រោះជាតិ (CNRP) គ្រាន់តែត្រូវបានពិភាក្សា​ក្នុងករណី គណៈបក្សនេះចូលរួមរដ្ឋសភា។ តាមច្បាប់និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា រាល់បញ្ហា
ទាក់ទិនដល់ការរៀបចំការបោះឆ្នោតឡើងវិញត្រូវពិភាក្សានៅរដ្ឋសភានិងគ្មាន
ការរៀបចំការបោះឆ្នោតឡើងវិញទេ។ សេចក្តីថ្លែងការពោលខាងលើ ត្រូវបាននាំ
ចេញ​ នាថ្ងៃទី ១៤ កុម្ភៈ បន្ទាប់ពី ប្រធាននៃ CNRP លោក សម រង្ស៊ី បានឲ្យដឹងថា៖ គណៈបក្សនេះមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរដ្ឋសភា នាខែ កក្កដា ឆ្នាំ
២០១៣ កន្លងមក និងទាមទារៀបចំការបោះឆ្នោតឡើងវិញ។ ក្នុងព្រឹត្តិការណ៍ទាក់
ទិនមួយទៀត គណៈបក្ស CPP កាន់អំណាចបានឲ្យដឹងថា៖ ជំនួបធ្វើការរវាង CPP
និង CNRP ដើម្បីពិភាក្សាអំពីយន្តការកែទម្រង់បោះឆ្នោត នឹងត្រូវបានដំណើរការ
នាថ្ងៃទី ១៨ កុម្ភៈ ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ