គណៈបក្សប្រជាជនកម្ពុជាត្រៀមខ្លួនជាស្រេចចរចារដោយឈរលើស្មារតីសម្រុះសម្រូល

 គណៈបក្សប្រជាជនកម្ពុជាត្រៀមខ្លួនជាស្រេចចរចារដោយឈរលើស្មារតីសម្រុះសម្រូល - ảnh 1
សម្តេចហ៊ុនសែនថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកផ្សព្វផ្សាយព័ត៌មាន
នាថ្ងៃទី៣១កក្កដា (រូបថតៈ TTXVN/AFP)


(VOVworld)-នាថ្ងៃទី២៩សីហា ក្នុងសារលិខិតឆ្លើយតបនឹងថ្នាក់ដឹកនាំគណៈបក្ស
សង្រ្កោះជាតិកម្ពុជា (CNRP) Sam Rainsy ប្រធានគណៈបក្សប្រជាជន កម្ពុជា (CPP)
សម្តេច ជា ស៊ីម បានអះអាងថា ដោយឈរលើស្មារតីសម្រុះសម្រូលជាតិ និងលទ្ធ
ផលនៃការបោះឆ្នោត CPP ត្រៀមខ្លួនជាស្រេចចរចារ ដើម្បីដោះស្រាយរាល់បញ្ហា
ដែលនៅសេសសល់ ទាក់ទិនដល់ការបោះឆ្នោត រដ្ឋសភានីតិកាលទី៥ ដែលបានរៀប
ចំឡើងនាថ្ងៃទី២៨កក្កដាកន្លងទៅ។ មុននោះ នាថ្ងៃទី២៨សីហា លោក Sam Rainsy បានផ្ញើរសារលិខិតជូនចំពោះ សម្តេចជាស៊ីម​ក្នុងនោះស្នើឲ្យ CPP បន្តរៀបចំរាល់កិច្ច
ពិភាគ្សាជាមួយ CNRP ក្នុងការដោះស្រាយរាល់បញ្ហាខ្វែងគំនិតខណៈពេលក្រោយ
ការបោះឆ្នោតមុននោះ។ ក្នុងថ្ងៃដ៏ដែល ក្រុមប្រឹក្សារដ្ឋធម្មនុញកម្ពុជា (CCC)បាន
សម្រេចបដិសេធ ពាក្យបណ្តឹងតវ៉ារបស់គណៈបក្សប្រឆំាង ដែលសំណូបពរបើក
កញ្ចប់បោះត្រា ឯកសារដើម ដើម្បីពិនិត្យឡើងវិញលទ្ធផលបោះឆ្នោតនៅឃំចំនួន
៩ចំណុះ ខេត្ត កំពង់ធំ ដោយមូលហេតុថា ពាក្យបណ្តឹងតវ៉ាទាំងនេះមានលក្ខណៈ មិនគ្រប់គ្រាន់តាមច្បាប់និងខ្វះសំអាងជាក់ស្តែង។ តាមផែនការ លទ្ធផលនៃការ
បោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី៥ នឹងបានគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោតប្រកាសនាថ្ងៃទី៨កញ្ញាខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ