គណៈប្រតិភូ Duma ជាតិរុស្ស៊ីមកបំពេញទស្សនកិច្ចនៅខេត្ត Ba Ria-Vung Tau

គណៈប្រតិភូ Duma ជាតិរុស្ស៊ីមកបំពេញទស្សនកិច្ចនៅខេត្ត Ba Ria-Vung Tau - ảnh 1
អនុប្រធានទីមួយ Duma ជាតិរុស្ស៊ីលោក Ivan Ivanovich Melnikov ក្នុងពិធីទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ̣(chinhphu.vn)

        Vovworld-គណៈប្រតិភូ Duma ជាតិរុស្ស៊ី ដឹកនាំដោយអនុប្រធានទីមួយ​លោក
Ivan Ivanovich Melnikov នាថ្ងៃទី២៥ធ្នូបានមកបំពេញទស្សនកិច្ចនៅខេត្ត Ba Ria-
Vung Tau។ នៅពិធីជួបធ្វើការ លោក Nguyen Hong Linh លេខារង​គណៈ​កម្មាធិការ
បក្សនិងជាប្រធានគណៈកម្មាធិការខេត្ត Ba Ria-Vung Tau បាន​រាយការណ៍​ជាមួយ
គណៈប្រតិភូអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅដំបន់។ តាមលោក Nguyen
Hong Linh ថា គិតមកដល់ឥឡូវនេះ ខេត្ត Ba Ria-Vung Tau បានចុះហត្ថលេខាលើ
អនុស្សារណៈយោគយល់គ្នាសហប្រតិបត្តិការជាមួយរដ្ឋ​អំណាចដំបន់ចំនួន៣របស់
រុស្ស៊ីរួមមាន ទីក្រុង Rostov Na Dony, Sverdlovsk និង​ដំបន់​ស្វ័យយ័ត្ន Nenetshiy។ កិច្ច
សហប្រតិបត្តិការវិនិយោគរវាងខេត្ត Ba Ria-Vung Tau និងសហព័ន្ធរុស្ស៊ីបានអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា ក្នុងនោះសាជីវកម្ម​ប្រេង​ឧស្ម័ន​វៀតណាម-រុស្ស៊ី vietsovpetro ក្លាយទៅ
ជានិមិត្តរូបឲ្យកិច្ច​សហប្រតិបត្តិការ​ជោគជ័យរវាងប្រទេសទាំងពីរ។ លោក Nguyen
Hong Linh បាន​សង្កត់ធ្ងន់ថា​ ខេត្ត Ba Ria-Vung Tau ជានិច្ចកាលយកចិត្តទុកដាក់បង្ក
លក្ខណៈ​ងាយ​ស្រួល​សំរាប់​ពលរដ្ឋរុស្ស៊ីកំពុងរស់នៅធ្វើការទេសចរណ៍នៅដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ