គណៈប្រតិភូជាន់ខ្ពស់ ទីក្រុងហាណូយទៅបំពេញទស្សនកិច្ចការងារនៅឡាវ

(VOV) – តាមសេចក្តីអញ្ជើញរបស់ថ្នាក់ដឹកនាំទីក្រុង វៀងច័ន្ធ ឡាវ​ គណៈប្រតិភូ
ជាន់ខ្ពស់ទីក្រុងហាណូយ ដឹកនាំដោយលេខាគណៈកម្មាធិការ បក្សទីក្រុង​ហាណួយ
លោក Pham Quang Nghi ដែលទៅបំពេញទស្សនកិច្ច ការងារនៅឡាវ ចាប់ពីថ្ងៃទី
៨ ដល់ទី ១២ ធ្នូ។ នាថ្ងៃទី ៨ ធ្នូ ក្នុងជំនួបចរចារជាមួយ គណៈប្រតិភូជាន់ខ្ពស់
ទីក្រុងវៀងច័ន្ធ ដឹកនាំដោយលេខា មជ្ឍឹមបក្សប្រជាជនបដិវត្តន៍ឡាវនិងជា
អភិបាលក្រុង លោក Soukanh Mahalath ភាគីទាំង ២ បានរាយតំលៃខ្ពស់ចំពោះ
លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង ២ ក្នុងរយៈពេលកន្លងមក ទន្ទឹម
នឹងនោះ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក
ក្នុងការកសាងនិងអភិឌ្ឍន៍លើគ្រប់វិស័យ នាពេលខាងមុខ៕

គណៈប្រតិភូជាន់ខ្ពស់ ទីក្រុងហាណូយទៅបំពេញទស្សនកិច្ចការងារនៅឡាវ  - ảnh 1
គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយបំពេញការងារនៅឡាវ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ