គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅអាហ្វ្រិកខាងត្បូង

(VOVWORLD) -នាថ្ងៃទី២៦សីហា គណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រ ធានរដ្ឋសភា លោក Do Ba Ty បានចាកចេញពីសាធារណរដ្ឋអាហ្វ្រិកខាងត្បូង បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងាររយៈពេលពីរថ្ងៃនៅប្រទេស ទ្វីបអាហ្វ្រិកនេះ។ 
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅអាហ្វ្រិកខាងត្បូង - ảnh 1 គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅអាហ្វ្រិកខាងត្បូង

ក្នុងរយៈពេលបំពេញទស្សនកិច្ចការងារនៅអាហ្វ្រិកខាងត្បូង គណៈប្រតិភូរដ្ឋសភាវៀតណាមនិងគណៈប្រតិភូរដ្ឋសភាអាហ្វ្រិកខាងត្បូងបានអនុ វត្តកិច្ចចរចារ។ នៅក្នុងកិច្ចចរចារ អនុប្រធានរដ្ឋសភា លោក Do Ba Ty បានលើក ច្បាស់ថា វៀតណាមយមកចិត្តទុកដាក់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាមួយសាធារណរដ្ឋអាហ្វ្រិកខាងត្បូង រួមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាអាហ្វ្រិកខាងត្បូង។ នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានឯកភាព បង្កើនសកម្មភាពផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ រវាងរដ្ឋសភានៃប្រទេសទាំងពីរ សំដៅចែករំលែកបទពិសោធន៍ អំពីការតាក់តែងច្បាប់ ការឃ្លាំមើលនិងប្រតិបត្តិច្បាប់ រួមចំណែកជម្រុញទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនិងរវាងរដ្ឋសភានៃប្រ ទេសទាំងពីរនិយាយដោយ ឡែកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ