គណៈប្រតិភូតំបន់Flanders-Bruxelles(បែលហ្ស៊ីក)ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម

គណៈប្រតិភូតំបន់Flanders-Bruxelles(បែលហ្ស៊ីក)ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម - ảnh 1
គណៈប្រតិភូតំបន់Flanders-Bruxelles(បែលហ្ស៊ីក)ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម

(VOV)_នាថ្ងៃទី៦ធ្នូ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក 
Le Van Khoa បានជួបសន្ទនាជាមួយគណៈប្រតិភូតំបន់ Flanders-Bruxelles ​(បែលហ្ស៊ីក)
 ដឹលនាំដោយលោកស្រី Jehanne Roccas ឯកអគ្គរដ្ឋទូត​បែលហ្ស៊ីក​ ប្រចាំនៅវៀតណាម 
ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម សំដៅ​ស្វែងរកឱកាសសហប្រតិបត្តិការវិនិ
យោគនៅវៀតណាម។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le
 Van Khoa បានអះអាងថា៖​រដ្ឋអំណាច​ទីក្រុង​គាំទ្រ និងបង្កលក្ខណះងាយស្រួល សំរាប់
សហគ្រាសតំបន់ Flanders-Bruxelles និងតំបន់ផ្សេងៗទៀតរបស់បែលហ្ស៊ីកមកបោះ
ទុនវិនិយោគ ធ្វើអាជីវកម្មយូរអង្វែងនៅទីក្រុង ជាពិសេសគឺក្នុងវិស័យ៖  ទេសចរណ៍ អភិវឌ្ឍន៍គមនាគមន៍សាធារណះ ថាមពលស្អាត និងកំណើនបៃតង។

          រីឯ លោកស្រី Jehanne Roccasបានសង្កត់ធ្ងន់ថា៖ គណៈប្រតិភូលើក​នេះមាន
បណ្ដាមន្ត្រីទទួលបន្ទុកវិស័យសេដ្ឋកិច្ច និងអង្គភាពអាជីវកម្មធំៗចំនួន២៧ នៅតំ
បន់ Flanders-Bruxelles បានយកចិត្តទុកដាក់ជាច្រើន​ និងផ្តល់ជំនឿ​ជាក់ជាច្រើន
ទៅលើបរិយាកាសវិនិយោគនៅទីក្រុងហូជីមិញ។ បណ្ដាសហគ្រាសបែលហ្ស៊ីកត្រៀម
ខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយទីក្រុង អំពីបញ្ដាបញ្ហាដែលទាក់ទិន
ដល់ការអភិវឌ្ឍន៍ទីក្រុង ដូចជា៖ គ្រប់គ្រងប្រភពទឹក អភិវឌ្ឍន៍​ទីក្រុងប្រកបដោយ
និរន្តរភាព។

          នាព្រឹកថ្ងៃនេះដែរ ដំណាងរបស់បណ្ដាមន្ទីរ ស្ថាប័នរបស់ទីក្រុងហូជីមិញ ​បាន
ជួបធ្វើការជាមួយគណៈប្រតិភូតំបន់ Flanders-Bruxelles ស្ដីអំពី​យថាទស្សន៍​សហប្រ
តិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង និងកសាងហេដ្ឋារចនាសម្ព័ន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ