គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ីយ៉ានម៉ា

(VOVWORLD) -គណៈប្រតិភូយោធាជាន់ខ្ពស់ វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម អញ្ជើញទៅបំពេញទស្សន កិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធម៉ីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣តុលាឆ្នាំ ២០១៧ តាមសេចក្តីអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបំរុង Min Aung Hlaing អគ្គមេ បញ្ជាការបណ្តាកងកម្លាំងប្រដាប់អាវុធសាធារណរដ្ឋសហព័ន្ធ ម៉ីយ៉ាន់ម៉ា។ 


ដំណើរទស្សនកិច្ចនេះគឺសំដៅវាយតម្លៃនូវលទ្ធផលសហប្រតិបត្តិការទ្វេភាគីនាពេលកន្លង ទៅ ផ្លាស់ប្តូរទិសដៅ  ឯកភាពលើខ្លឹមសារមួយចំនួន និងពិភាក្សាលើវិធានការសហ ប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខ រួមចំណែក ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ជាមួយម៉ីយ៉ាន់ម៉ា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ