គណៈប្រតិភូរដ្ឋាភិបាលអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh ​Bac Lieu និង Soc Trang

(VOVWORLD) - រដ្ឋាភិបាលបានកំណត់ឆ្នាំ ២០២៤ ជាឆ្នាំពន្លឿនល្បឿន ដែលមានអត្ថន័យជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥។

 

គណៈប្រតិភូរដ្ឋាភិបាលអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh ​Bac Lieu និង Soc Trang - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ TTXVN

នាថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុង Tra Vinh រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son ប្រធានគណៈប្រតិភូរបស់រដ្ឋាភិបាលបានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តចំនួន ៣ គឺ Tra Vinh Bac Lieu និង Soc Trang ស្តីពីស្ថានភាពផលិតកម្ម អាជីវកម្ម និងនាំចេញ។ ការវិនិយោគសាធារណៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការនាំចូល និងនាំចេញក្នុងខេត្ត។

រដ្ឋមន្ត្រី លោក Nguyen Kim Son បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានកំណត់ឆ្នាំ ២០២៤ ជាឆ្នាំពន្លឿនល្បឿន ដែលមានអត្ថន័យជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥។ នាពេលខាងមុខ ខេត្តទាំងបីត្រូវអនុវត្តន៍ឱ្យបានដិតដល់នូវគោលដៅ ភារកិច្ច និងដំណោះស្រាយដែលបានកំណត់ ជំរុញផលិតកម្ម អាជីវកម្ម វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ពន្លឿនវឌ្ឍនភាពនៃការអនុវត្ត និងបើកចំណាយទុនវិនិយោគសាធារណៈ ព្រមទាំងជំរុញការនាំចូល និងនាំចេញ។

រដ្ឋមន្ត្រី លោក Nguyen Kim Son បានស្នើឱ្យមូលដ្ឋានពិចារណាលើការបើកចំណាតយទុនវិនិយោគសាធារណៈជាកិច្ចការនយោបាយសំខាន់ ដើម្បីបង្កើតកម្លាំងចលករ "ពន្លឿនល្បឿន" ការលើកទឹកចិត្តសម្រាប់ការងើបឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលផ្សារភ្ជាប់នឹងការធានាគុណភាព; លុបបំបាត់ការលំបាក និងឧបសគ្គយ៉ាងខ្លាំងសម្រាប់ប្រជាជន និងអាជីវកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍផលិតកម្ម និងសកម្មភាពអាជីវកម្មដ៏រឹងមាំលើគ្រប់វិស័យ កែទម្រង់បែបបទរដ្ឋបាលយ៉ាងសំខាន់ និងកាត់បន្ថយបទប្បញ្ញត្តិអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ