គណៈប្រតិភូសមាជិកសភាខេត្ត Bac Lieu និង ខេត្ត Bac Ninh ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត

(VOVWORLD) - នាថ្ងៃទី៩ មេសា នៅខេត្ត Bac Lieu គណៈប្រតិភូសមាជិក សភារបស់ខេត្ត បាន រៀបចំជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤។

គណៈប្រតិភូសមាជិកសភាខេត្ត Bac Lieu និង ខេត្ត Bac Ninh ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត - ảnh 1ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Le Minh Khai ថ្លែងនៅជំនួបសំណេះសំណាលជាមួយ
ម្ចាស់ឆ្នោត។ (រូបថត៖ TTXVN)
ថ្លែងនៅជំនួបនេះ លេខាមជ្ឈឹមបក្ស ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Le Minh Khai បានសង្កត់ធ្ងន់ថា ការផ្ដល់មតិយោបល់របស់ម្ចាស់ឆ្នោតទាំងអស់ បាន បង្ហាញពីការយកចិត្តទុកដាក់ដ៏ធំធេងរបស់ម្ចាស់ឆ្នោតចំពោះបញ្ហានានារបស់ប្រទេសជាតិនិងមូលដ្ឋាន។ គណៈប្រតិភូសមាជិកសភា នឹងបូកសរុបមតិយោបល់ទាំងនេះ ដាក់ជូនមជ្ឈឹមសម្រាប់ពិចារណាដោះស្រាយតាមសិទ្ធិអំណាច ហើយរាយការណ៍ ជូនរដ្ឋសភា។ លោកឧបនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកខេត្ត Bac Lieu បន្តអនុវត្តន៍ គោលដៅអភិវឌ្ឍវិស័យចិញ្ចឹមបង្គារ កសិកម្ម ព្រមទាំងយកចិត្តទុកដាក់ដល់ការបង្ហើយ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដើម្បីលើក កំពស់ឋានៈរបស់ខេត្ត ក៏ដូចជាតម្លៃផលិតផលសង្គមផងដែរ។
នាថ្ងៃដដែល នៅខេត្ត Bac Ninh គណៈប្រតិភូសមាជិកសភារបស់ខេត្ត បាន សហការជាមួយគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តBac Ninh រៀបចំ ជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី១១របស់រដ្ឋសភា។ ម្ចាស់ឆ្នោតខេត្ត Bac Ninh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសម័យប្រជុំលើក ទី១១ ក៏ដូចជាអាណត្តិ ២០១៦ - ២០២១ របស់រដ្ឋសភានីតិកាលទី១៤ ព្រមទាំងសម្ដែង នូវជំនឿជឿជាក់ទៅលើការដឹកនាំរបស់បក្សនិងរដ្ឋ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ