គណៈប្រតិភូសមាជិកសមាជិការសភានៃបណ្ដាខេត្តភាគខាងត្បូងមកទស្សនាវិទ្យុសម្លេងវៀតណាម

(VOVworld) - នារសៀលថ្ងៃទី២០ វិច្ឆិកា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ នៅរដ្ឋ
ធានីហាណូយ វិទ្យុសម្លេងវៀតណាមមានកិត្តិយសទទួលជួបគណៈប្រតិភូសមាជិក
សមាជិការសភានៃបណ្ដាខេត្តភាគខាងត្បូងមកទស្សនា ជួបប្រាស្រ័យនិងលើកទឹក
ចិត្តស្មារតីរបស់សមូហភាពកម្មាភិបាល អ្នកយកព័ត៏មាននៃកាណាល់ទូរទស្សន៍រដ្ឋ
សភាវៀតណាម។នៅជំនួបធ្វើការជាមួយបណ្ដាថ្នាក់ដឹកនាំនៃវិទ្យុសម្លេងវៀតណាម សមាជិកសមាជិការបានទស្សនាខ្សែភាពយន្តឯកសារស្ដីពីដំណើរការចាប់បដិសន្ធិ
និងអភិវឌ្ឍន៍របស់វិទ្យុសម្លេងវៀតណាម។ក្នុងអំឡុង៧០ឆ្នាំមក វិទ្យុសម្លេងវៀត
ណាមបានមានការបោះជំហានអភិវឌ្ឍន៍យ៉ាងលឿន។

គណៈប្រតិភូសមាជិកសមាជិការសភានៃបណ្ដាខេត្តភាគខាងត្បូងមកទស្សនាវិទ្យុសម្លេងវៀតណាម - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien ថ្លែងមតិនៅក្នុងជំនួបធ្វើការ


នាបច្ចុប្បន្នវិទ្យុសសម្លេងវៀតណាម ជាស្ថាប័នសារព័ត៏មានតែមួយគត់ដែលប្រ
មូលផ្ដុំបានប្រភេទកាសែតទាំង៤នោះគឺ ផ្សាយសម្លេង ផ្សាយទូរទស្សន៍​ កាសែត
សរសេរនិងកាសែតអេឡិចត្រូវនិច ហើយបន្តអះអាងនូវតួនាទីជាស្ថាប័នសារព័ត៏
មានជួរមុខ១នៅទូទាំងប្រទេស។វិទ្យុសម្លេងវៀតណាមកំពុងត្រៀមរៀបចំយ៉ាង
សកម្មដើម្បីផ្សាយកាណាល់ទូរទស្សន៍រដ្ឋសភានាពេលខាងមុខ។នេះគឺជាកា
ណាល់ទូរទស្សន៍ដោយឡែកពិសេស ជាស្ពានតភ្ជាប់រដ្ឋសភាជាមួយអ្នកបោះ
ឆ្នោតនៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ