គណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ Geneva ផ្ញើកំណត់ទូតលើកទី ២ ប្រឆាំងទង្វើរបស់ចិន


គណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ Geneva ផ្ញើកំណត់ទូតលើកទី ២ ប្រឆាំងទង្វើរបស់ចិន - ảnh 1
គណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ Geneva ផ្ញើកំណត់ទូតលើកទី ២ ប្រឆាំងទង្វើរបស់ចិន (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៥ មិថុនា គណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ
អ.ស.ប. អង្គការពាណិជ្ជកម្មពិភពលោកនិងបណ្តាអង្គការអន្តរជាតិផ្សេងៗនៅ
ទីក្រុង Geneva ស្វីស បានផ្ញើកំណត់ទូតលើកទី ២ ដល់អង្គទូតនៃបណ្តាប្រទេស
ផ្សេងៗប្រចាំនៅទីក្រុង Geneva និងបណ្តាអង្គការអន្តរជាតិនៅស្វីសដើម្បីជូន
ដំណឹងអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់ និង
បណ្ដាសកម្មភាពបង្ករឿងហេតុរបស់នាវាចិននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង
តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ កំណត់ទូតបានស្នើឲ្យភាគីចិនជាថ្មី
ម្តងទៀតថា៖ ចិនត្រូវដកស្ថានីយ៍ខួងចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាប
បាតសមុទ្ររបស់វៀតណាមភ្លាមមួយរំពិចព្រមទាំងបញ្ចប់រាល់សកម្មភាពអំពើ
ហឹង្សាខុសច្បាប់ចំពោះនាវារបស់វៀតណាមនៅតំបន់នេះ។ក្នុងកំណត់ទូត
វៀតណាមក៏បានបដិសេធរាល់ការមួលបង្កាច់របស់ចិនដែល បានផ្ញើរដល់
អង្គការអន្តជាតិនាថ្ងៃទី ២ មិថុនា។ កំណត់ទូតរបស់វៀតណាមក៏បានលើក
ច្បាស់គោលការណ៍និងសុឆ័ន្ទៈរបស់រដ្ឋវៀតណាមតាមរយៈការដោះស្រាយ
ជំលោះជាមួយចិនដោយសន្តិវិធីឈរលើមូលរដ្ឋនច្បាប់អន្តរជាតិនិងសេចក្តី
ថ្លែងស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយ
អំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តប្រឆាំងជំទាស់ទង្វើរបស់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ