គណៈប្រតិភូអតីតយុទ្ធជនឡាវនិងកម្ពុជាមានដំណើរទស្សនកិច្ចនៅវៀតណាម

(VOVworld) – វៀតណាម - ឡាវ - កម្ពុជា គឺជាប្រទេសជិតខាងទាំង ៣ ដែលមាន
ទំនាក់ទំនងមិត្តភាពសាមគ្គីភាពប្រពៃណីយូរអង្វែងជានិច្ចកាលស្មាកៀកស្មាជួយ
ឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យរបស់ប្រទេសនិមួយៗ។ នេះគឺជាការអះអាងរបស់អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀត
ណាម ឧត្តមសេណីត្រី Nguyen Trong Nghia ក្នុងជំនួបសន្ទនាជាមួយបណ្ដាគណៈ
ប្រតិភូអតីតយុទ្ធជនឡាវនិងកម្ពុជា ដែលបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ១៨ ធ្នូ ក្នុងឱកាសចូលរូមមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនលើកទី ៥ ទូទាំង
ប្រទេស។ បណ្ដាតំណាងនៃសមាគមអតីតយុទ្ធជនឡាវនិងកម្ពុជាសុទ្ធតែអះអាង
ថា៖ នឹងបន្តខំប្រឹងប្រែងអស់ពីកលាំងកាយចិត្តរបស់ខ្លួនដើម្បីរក្សាពង្រឹងនិងពង្រីក
នូវចំណងសាមគ្គីភាពមិត្តភាពប្រពៃណីដ៏ល្អប្រសើយូអង្វែង ដែលជំនាន់កម្មាភិបាល
យុទ្ធជន​ និងប្រជាជននៃប្រទេសទាំង ៣ បាន បង្កើតឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ