គណៈប្រតិភូអន្តរក្រសួងធ្វើទស្សនកិច្ចនិងជូនអំណោយដល់ប្រជាជនដើមកំណើតវៀតណាមនៅខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជា

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅប្រ ទេសកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែឧសភា គណៈប្រតិ ភូ អន្តរក្រសួងរបស់វៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Nguyen Quoc Cuong បានធ្វើទស្សនកិច្ចនិងជូនអំណោយដល់ប្រជាជនដើមកំណើតវៀតណាម នៅឃុំផ្សាឆ្នាំង និងតំបន់ទីលំនៅបណ្តោះអាសន្ន នៅឃុំ ឆ្នុកទ្រូ ស្រុក បូរីបូណ៍ ខេត្ត កំពង់ឆ្នាំង។

គណៈប្រតិភូអន្តរក្រសួងធ្វើទស្សនកិច្ចនិងជូនអំណោយដល់ប្រជាជនដើមកំណើតវៀតណាមនៅខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជា - ảnh 1អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Cuong អញ្ជើញជូនអំណោយសម្រាប់គ្រួសារប្រជាជនដើមកំណើតវៀតណាម (រូបថតៈ Baoquocte) 

តាងនាមក្រុមការងារអន្តរក្រសួង អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន គណៈ កម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Nguyen Quoc Cuong បានប្រគល់អំណោយសម្រាប់គ្រួសារដើមកំណើតវៀតណាម ចំនួន ៦០០គ្រួសារ ព្រមទាំងលើកទឹកចិត្តសហគមន៍ប្រជាជនដើមកំណើតវៀតណាម នៅតាមខេត្ត ប្រតិបត្តិតាមច្បាប់របស់ប្រទេសាមី។ ស្របពេលជាមួយគ្នានេះ គណៈប្រតិភូបានលើកឡើងនូវមធ្យោបាយមួយចំនួន ដើម្បីផ្លាស់ប្តូរមុខរបររស់នៅ ដើម្បីបង្កើតការងារធ្វើសម្រាប់បងប្អូន មាមីង ជាពិសេស ថែទាំដល់ការអប់រំនិងកែលំអអនាគត សម្រាប់កុមារនៅក្នុង សហគមន៍។ ទន្ទឹមជាមួយគ្នានោះ ជាការស្នើរឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតលក្ខខណ្ឌ អតិបរមា សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដើមកំណើតវៀត ណាម នៅក្នុងតំបន់តាំងពីលំនៅបណ្តោះអាសន្ន អំពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ថែទាំសុខភាពនិងការអប់រំជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ