គណៈប្រតិភូអាហ្សង់ទិនមកបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ


គណៈប្រតិភូអាហ្សង់ទិនមកបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ - ảnh 1
ប្រធានាធិបតីអាហ្សង់ទិនលោកស្រី Cristina Elisabet Fernandez de Kirchner ជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Le Hoang Quan

        VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយប់ថ្ងៃ​
ទី​១៩​មករានៅទីក្រុងហូជីមិញ ប្រធានាធិបតីអាហ្សង់ទិនលោកស្រី Cristina
Elisabet Fernandez de Kirchner រួមជាមួយគណៈប្រតិភូជាន់ខ្ពស់បានមានពិធី​ជួប
ធ្វើការជា​មួយ​ថ្នាក់ដឹកនាំទីក្រុងហូជីមិញដោយប្រធានគណៈកម្មាធិការ​ប្រជាជន
ទីក្រុងលោក Le Hoang Quan ធ្វើអធិបតី។ នៅពិធីទទួលជួបសន្ទនា ប្រធាន Le
Hoang Quan បាន​អះអាង​ថាដំណើរទស្សនកិច្ចលើកនេះរបស់​ប្រធានាធិបតី
អាហ្សង់ទិនបានចាប់​ផ្ដើមឲ្យ​សកម្មភាពរំលឹកខួបលើកទី៤០ទិវា​បង្កើតទំនាក់
ទំនងការទូតរវាងអាហ្សង់ទិននិងវៀត​ណាម បើកចេញដំណាក់កាល​សហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ។ មកទស្សនា​មណ្ឌលកេរ៌្តដំណែល​
ប្រវត្តិសាស្ត្រ​លេណដ្ឋាន Cu Chi ប្រធានាធិបតី Cristina Elisabet Fernandez de
Kirchner បានឲ្យដឹងថា៖

        “ដំណើរទស្សនាលេណដ្ឋាន Cu Chi អស្ចារ្សណាស់។ ខ្ញុំបានដើរក្នុង​
លេណដ្ឋាន​និងរកឃើញការខំប្រឹងប្រែងរបស់ប្រជាជនវៀតណាម ដើម្បីប្រយុទ្ធ​
និង​ដណ្ដើម​បាន​ឯករាជ្យសេរីភាពដ៏ខ្ពង់ខ្ពស់យ៉ាងម៉េច។ ប្រទេសយើងទាំងពីរ​
សុទ្ធតែ​​មានខឿនសេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍ ខ្ញុំជឿជាក់ថាជាមួយកិច្ច​
សហប្រតិបត្តិការ​ជិតស្និទ្ធនេះយើងនឹង​កសាង​បានពិភពលោកមួយល្អប្រសើរ
ជាង​កែលំអរសង្គមក៏ដូចជាជីវភាពប្រជាជន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ