គិតត្រឹមព្រឹកថ្ងៃទី១ សីហា វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន៤.៣៧៤នាក់ទៀត

(VOVWORLD) - នៅខេត្ត ក្រុងចំនួន១៩ ដែលរកឃើញករណីឆ្លងថ្មី ទីក្រុង ហូជីមិញមានចំនួនករណីឆ្លងថ្មីច្រើនបំផុតគឺ ២.០២៧នាក់ បន្ទាប់មកគឺ Binh Duong ដោយមានចំនួនករណីឆ្លងថ្មីចំនួន១.៤១៥នាក់។

ក្រសួងសុខាភិបាលឲ្យដឹងថា គិតចាប់ពីម៉ោង១៩ថ្ងៃទី៣១ កក្កដា ដល់ម៉ោង៦ថ្ងៃទី១ សីហា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន៤.៣៧៤នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងក្នុងស្រុកមានចំនួន៤.៣៧២នាក់។ នៅខេត្ត ក្រុងចំនួន១៩ ដែលរកឃើញករណីឆ្លងថ្មី ទីក្រុងហូជីមិញមានចំនួនករណីឆ្លងថ្មីច្រើនបំផុតគឺ ២.០២៧នាក់ បន្ទាប់មកគឺ Binh Duong ដោយមានចំនួនករណីឆ្លងថ្មីចំនួន១.៤១៥នាក់។

ដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី១ សីហា វៀតណាមានអ្នកជម្ងឺកូវីដ ១៩ សរុបចំនួន១៥០.០៦០នាក់ ក្នុងនោះអ្នកជម្ងឺបានជាសះស្បើយមានចំនួន៣៨.៧៣៤នាក់។

ក្នុងថ្ងៃទី៣១ ខែកក្កដា វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង២៧៦ពាន់ដូសត្រូវបានចាក់ជូនប្រជាជន ដែលបង្កើនចំនួនវ៉ាក់សាំងសរុប ត្រូវបានចាក់ជូនប្រជាជនឡើងជាង៦លាន២សែនដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ