គិតត្រឹមយប់ថ្ងៃទី២៧ សីហា៖ វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន១២.៩២០នាក់បន្ថែមទៀត
(VOVWORLD) - ចំនួនករណីក្នុងស្រុកមាន១២.៩០១នាក់; ទីក្រុងហូជីមិញមាន៥៣៨៣នាក់, ខេត្ត Binh Duong មាន៤១៨៧នាក់។
គិតចាប់តាំងពីម៉ោង១៨ថ្ងៃទី២៦ សីហា ដល់ម៉ោង១៨ថ្ងៃទី២៧ សីហា នៅលើប្រព័ន្ធជាតិគ្រប់គ្រងអ្នកជម្ងឺកូវីដ ១៩ របស់វៀតណាមបានកត់ត្រាករណីឆ្លងថ្មីចំនួន១២.៩២០នាក់បន្ថែមទៀត ក្នុងនោះចំនួនករណីក្នុងស្រុកមាន១២.៩០១នាក់; ទីក្រុងហូជីមិញមាន៥៣៨៣នាក់, ខេត្ត Binh Duong មាន៤១៨៧ នាក់។ ដូច្នេះ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ចំនួនករណីឆ្លងកូវីដ ១៩ ក្នុងស្រុក បានកើនឡើង ១៣៣២ករណី។ ក្នុងថ្ងៃនេះដែរ មានអ្នកជម្ងឺត្រូវបានប្រកាសជាសះស្បើយចំនួន១០.១២៦នាក់៕