គាំទ្រលោកស្រី Tran To Nga ក្នុងការតស៊ូដើម្បីជនរងគ្រោះដោយជាតិ គីមីពុលពណ៌រលឿងទុំ/dioxin នៅវៀតណាម


គាំទ្រលោកស្រី Tran To Nga ក្នុងការតស៊ូដើម្បីជនរងគ្រោះដោយជាតិ គីមីពុលពណ៌រលឿងទុំ/dioxin នៅវៀតណាម - ảnh 1
គាំទ្រលោកស្រី Tran To Nga ក្នុងការតស៊ូដើម្បីជនរងគ្រោះដោយជាតិ គីមីពុលពណ៌រលឿងទុំ/dioxin នៅវៀតណាម (VNA)

(VOVworld) – នារសៀលថ្ងៃទី ២៩ សីហា នៅទីក្រុង Can Tho ភាគខាងត្បូង
 វៀតណាមបានប្រព្រឹត្តទៅការជួបសំណះសំណាលនិងសំដែងការគាំទ្រលោកស្រី​
Tran To Nga ក្នុងការតស៊ូដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌រលឿងទុំ/
dioxin នៅវៀតណាម។ លោកស្រី  Tran To Nga គឺជាជនបារាំងមានដើមកំណើត
វៀតណាមនិងជាអ្នកកសិណសាក្សីដែលតំណាងឲ្យជនរងគ្រោះដោយជាតិគីមី
ពុលពណ៌រលឿងទុំវៀតណាមប្តឹងតវ៉ាឡើងតុលាការ Evry នៅបារាំងទាមទាឲ្យ
បណ្ដាក្រុមហ៊ុនជាតិគីមីអាមេរិកត្រូវទូទាត់សងសំរាប់លោកស្រីនិងជនរង
គ្រោះដោយជាតិគីមីពុលពណ៌រលឿងទុំ/dioxin រាប់លាននាក់ដែលកងទ័ព
អាមេរិកបានប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។  ក្នុងជំនួបលើកនេះ
លោកស្រី Tran To Nga បានចែករំលែកអំពីដំណើរការចូលរួមបដិវត្តន៍ ហើយ
ត្រូវបានបំពុលដោយជាតិគីមីពុល dioxin ក៏ដូចជា ដំណើរការប្តេជ្ញាតស៊ូទាម
ទាយុត្តិធម៌សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌រលឿងទុំ ផងដែរ។
លោកស្រី Tran To Nga បានមានគោលបំណងថា៖ នាពេលខាងមុខប្រជា
ពលរដ្ឋនិងអង្គការនយោបាយសង្គមទាំងអស់បន្តគាំទ្រដើម្បីលោកស្រី
ពោពេញទៅដោយកំលាំងពលំនិងស្មារតីច្បាមតាមពាក្យបណ្តឹងតវ៉ា
ពោលខាងលើ។ លោកស្រីនឹងមានជំនួបសំណះ សំណាលនៅខេត្ត Soc
Trang ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ