គុយបានិងសហភាពអឺរ៉ុបចុះហត្ថលេខាប្រក្រតីទំនាក់ទំនង

គុយបានិងសហភាពអឺរ៉ុបចុះហត្ថលេខាប្រក្រតីទំនាក់ទំនង - ảnh 1
គុយបានិងសហភាពអឺរ៉ុបចុះហត្ថលេខាប្រក្រតីទំនាក់ទំនង (Image: VNA)


(VOVworld) – នាថ្ងៃទី​ ១១ មិនា នៅទីក្រុង La Habana តំណាងរដ្ឋាភិបាល
គុយបានិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការ
សន្ទនានយោបាយនិងកិច្ចសហប្រតិបត្តិការដែលជាក្របខ័ណ្ឌគតិយុត្តថ្មីដើម្បី
 ភាគីទាំងពីរអភិវឌ្ឍន៍ទំនាក់ទំនងនាពេលអនាគតហើយត្រូវបានចាត់ទុកជាកិច្ច
ព្រមពៀងប្រក្រតីទំនាក់ទំនងទ្វេភាគី។ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់
ពីពិធី ចុះហត្ថលេខា តំណាងជាន់ខ្ពស់របស់  EU ទទួលបន្ទុកកិច្ចការបរទេស
និង សន្តិសុខ លោកស្រី​   Federica Mogherini បានប្រកាសថា៖ កិច្ចព្រមព្រៀង
ថ្មី នឹងបើកចេញសម័យកាលថ្មីក្នុងទំនាក់ទំនងរវាង La Habana និង Brussels។
 រីឯ ខ្លួនវិញ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានសង្កត់
ធ្ងន់ថា៖ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ​ La Habana បាន
សម្តែងនូវ ការត្រៀមខ្លួនជាស្រេចសន្ទនាដ៏ទូលំទូលយអំពីរាល់បញ្ហាដោយ
ឈរលើគោលការណ៍គោរពអធិបតេយ្យភាពនិងសេរីភាពជ្រើសរើសរបស់
ជនជាតិនិមួយៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ