គុយបាស្វាគមការដែលអាមេរិកលុបចោលកំហិតអំពីការនាំចេញ

(VOVworld) - កាសែត “Granma” ដែលជាស្ថាប័ននាំពាក្យរបស់បក្សកុម្មុយនីស្ត
គុយបា ក្នុងច្បាប់ចេញនាថ្ងៃទី២៧ មករា បានឲ្យដឹងថា រដ្ឋាភិបាលគុយបាស្វាគម
ការដែលអាមេរិកលុបចោលកំហិតហិរញ្ញវត្ថុទាំងអស់ទាក់ទិនដល់សកម្មភាពនាំ
ចេញរបស់គុយបា ហើយអនុញ្ញាត្តិឲ្យអនុវត្តន៍ជើងហោះហើរជាផ្លូវការរវាងប្រទេស
ទាំងពីរ។អត្ថបទនេះចាត់ទុកថា កញ្ចប់វិធានការថ្មីរបស់រដ្ឋអំណាចប្រធានាធិបតី
Barack Obama ជាការបោះជំហានមួយទៀតចំពោះប្រទេសទាំងពីរ ព្រមទាំងអះ
អាងនូវយថាទស្សន៍សហប្រតិបតិ្តការដើម្បីលុបចោលបទហ៊ុំព័ទ្ធ ដែលកំពុងជះ
ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើគុយបា។
មុននោះ ក្រសួងពាណិជ្ជកម្មនិងហិរញ្ញវត្ថុអាមេរិកបានជូនដំណឹងថា អាមេរិកនឹង
លុបចោលរាល់កំហិតក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុនិងទូទាត់ឲ្យមុខទំនិញមួយចំនួន
ដែលបាននាំចេញទៅកាន់គុយបា។ទន្ទឹមនឹងនោះ ការបន្ធូរស្រាលបទហ៊ុំព័ទ្ធលើក
នេះ នៅអនុញ្ញាត្តិឲ្យអាមេរិកបើកទូលាយការនាំចេញទៅគុយបាទាក់ទិនដល់
វិស័យអប់រំ ឧបករណ៍ទប់ទល់ទៅនឹងគ្រោះធម្មជាតិ និងផលិតផលកសិកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ