គុយបាអំពាវនាវសន្តិភាពនិងស្ថិរភាពលើឧបទ្វីបកូរ៉េ

(VOVWORLD) - ក្នុងការទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក. លោក Ri Yong-ho នៅរដ្ឋធានី La Habana នាថ្ងៃទី ២២ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានអះអាងថា៖ La Habana គាំទ្រសន្តិភាពនិងស្ថិរភាព ហើយសង្កត់ធ្ងន់ ថា៖ ការសន្ទនានិងការចរចារអាចនាំមកនូវវិធីសាស្ត្រនយោបាយរឹងមាំមួយសំរាប់ស្ថានភាព តានតឹងលើឧបទ្វីបកូរ៉េ។ 
គុយបាអំពាវនាវសន្តិភាពនិងស្ថិរភាពលើឧបទ្វីបកូរ៉េ - ảnh 1 គុយបាអំពាវនាវសន្តិភាពនិងស្ថិរភាពលើឧបទ្វីបកូរ៉េ

(VOVworld) – ក្នុងការទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក. លោក Ri Yong-ho នៅរដ្ឋធានី La Habana នាថ្ងៃទី ២២ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានអះអាងថា៖ La Habana គាំទ្រសន្តិភាពនិងស្ថិរភាព ហើយសង្កត់ធ្ងន់ ថា៖ ការសន្ទនានិងការចរចារអាចនាំមកនូវវិធីសាស្ត្រនយោបាយរឹងមាំមួយសំរាប់ស្ថានភាព តានតឹងលើឧបទ្វីបកូរ៉េ។ ក្រៅពីនោះ លោក Bruno Rodriguez ក៏បានរិះគន់អាមេរិកដែល កំពុងមាន «ទង្វើបង្កើនការដាក់សម្ពាធ» បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចដាក់បញ្ចូលព្យុងយ៉ាងក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារភេរវកម្ម។ រីឯខ្លួន វិញ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-Ho បានរិះគន់ការដែល បណ្ដាប្រទេស អាណានិគមនិយមប្រើប្រាស់កំលាំងយោធាដែលធ្វើឲ្យស្ថានភាពលើឧបទ្វីបកូរ៉េអាក្រក់ទៅៗ ព្រមទាំង អះអាងនូវសារៈសំខាន់នៃទំនាក់ទំនងរវាងព្យុងយ៉ាងនិង La Habana ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ