គំរោងការ៖ ត្រួតពិនិត្យមូលដ្ឋានធនធាន បរិស្ថាន របស់កោះ និងប្រជុំកោះធំៗមួយចំនួន
|
សមុទ្រនិងកោះវៀតណាម(http://sdh.tnu.edu.vn/) |
(VOVworld) -នាថ្ងៃទី 21 កុម្ភះ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានសមុទ្រនិងកោះវៀតណាម(នៃក្រសួងធនធាន និងបរិស្ថាន) បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សារវាយតំលៃអំពីគំរោងការ៖
ត្រួតពិនិត្យមូលដ្ឋានធនធាន បរិស្ថាន របស់កោះ និងប្រជុំកោះធំៗមួយចំនួន ដើម្បីបំរើការរៀបចំផែនការអភិវឌ្ឈន៏សេដ្ឋកិច្ចសមុទ្យ និងការពារអធិបតេយ្យភាព បូរណភាពដែនសមុទ្រ។
កោលដៅរបស់គំរោងការគឺ ប្រមូលផ្តុំពិនិត្យមើលទូទៅ អំពិលក្ខណះធម្មជាតិ ធនធានធម្មជាតិ បរិស្ថាននិងសេដ្ឋកិច្ច សង្គម របស់កោះ និងប្រជុំកោះសំខាន់ៗមួយចំនួន សំដៅបង្កើតមូលដ្ឋានវិទ្យាសាស្ត្រ អោយការកសាងយន្តការ គោលនយោបាយធ្វើអាជីវកម្ម ប្រើប្រាស់ធនធានធម្មជាតិ ការពារបរិស្ថាន បំរើការអភិវឌ្ឈន៏ យ៉ាងចីរភាពរបស់សមុទ្រ និងការពារអធិបតេយ្យភាព សមុទ្យនិងកោះ។ កោះ និងប្រជុំកោះចំនួន 10 បានជ្រើសរើសដើម្បីអនុវត្ត ការត្រួតពិនិត្យជាមូលដ្ឋាននោះ គឺ៖ Co To, Vinh Thuc, Van Don, Bach Long Vi, Con Co, Ly Son , Phu Quy, Con Dao ប្រជុំកោះTruong Sa, Hon Khoai និង Tho Chu៕