គំរោងការ៖បណ្ដាមហាវិទ្យាល័យរុស្ស៊ីត្រូវបានដាក់អោយដំណើការ

គំរោងការ៖បណ្ដាមហាវិទ្យាល័យរុស្ស៊ីត្រូវបានដាក់អោយដំណើការ - ảnh 1
គំរោងការ៖បណ្ដាមហាវិទ្យាល័យរុស្ស៊ីត្រូវបានដាក់អោយដំណើការ(TTXVN)
(VOV)_នាថ្ងៃទី១០ មិនា នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលវប្បធម៌ និង​វិទ្យា សាស្ត្ររុស្ស៊ី ប្រចាំនៅវៀតណាម បានរៀបចំសន្និសីទកាសែត ឧទ្ទេស​នាមអំពីការ ដាក់អោយដំណើការគំរោងការ៖បណ្ដាមហាវិទ្យាល័យរុស្ស៊ី ​ដោយមានការចូលរួម
របស់គណ​នាយក​នៃបណ្ដាមហា​វិទ្យាល័យរុស្ស៊ី។ តាមគំរោង សកម្មភាពជាច្រើន នឹងឆ្ពោះទៅការបង្កើតនិង​អភិវឌ្ឍន៍ទំនាក់ទំនងផ្ទាល់រវាងបណ្ដាមហាវិទ្យាល័យ របស់វៀតណាមនិងរុស្ស៊ី ​នឹងបានរៀបចំឡើង ទាក់ទាញបណ្ដាប្រជាពលរដ្ឋវ័យ ក្មេងវៀតណាមទៅសិក្សារនៅរុស្ស៊ី។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពី ការរៀបចំសកម្មភាពនានាដូចជា៖អនុវត្តសំណង់ស្រាវជ្រាវវិទ្យាសាស្ត្រ ស្រាវជ្រាវរួម
 រៀបចំ​បណ្ដាសិក្ខាសាលាសន្និសីទរវាងបណ្ដាមហាវិទ្យាល័យវៀតណាមនិងរុស្ស៊ី…។ល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ