គំរោងស្ពានឆ្លងសមុទ្រធំបំផុតនៅវៀតណាមនឹងបានដំណើការសាងសង់ខាងមុខ

គំរោងស្ពានឆ្លងសមុទ្រធំបំផុតនៅវៀតណាមនឹងបានដំណើការសាងសង់ខាងមុខ - ảnh 1
រូបថតៈ vov.vn


(VOVworld)-នារសៀលថ្ងៃទី១១កុម្ភៈ គណៈកម្មាធិការគ្រប់គ្រងគំរោងការណ៍ទី ២នៃក្រសួងគមនាគមន៍និងដឹកជញ្ចូនវៀតណាមរួមជាមួយសម្ព័ន្ធបណ្តាអ្នកមៅ ការសាងសង់ជប៉ុន-វៀតណាមបានចុះហត្ថលេខាលើកញ្ចប់បង្ករលេខ៦ ចំណុះ គំរោងការវិថី Tan Vu-Lach Huyen។ គំរោងការណ៍នេះជាការរួមផ្សំរបស់គំរោង ការណ៍កសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ Lach Huyen ដែលផ្សាភ្ជាប់ជាមួយ តំបន់កំពុងមានការអភិវឌ្ឍន៍នៅខាងកើតរបស់ទីក្រុង Hai Phong  ជាមួយច្រក​ទា្វអន្តរជាតិ Hai Phong  និងបណ្តាតំបន់របៀងសេដ្ឋកិច្ចសំខាន់ភាគខាងជើង វៀតណាម។

        គំរោងការណ៍ផ្លួវរថយុន្ត Tan Vu –Lach Huyen បានប្រើប្រាស់ទុនកម្ចី ODA របស់ជប៉ុន និងទុនបដិភាគរបស់រដ្ឋាផិបាលវៀតណាមដោយទុនវិនិ​យោគសរុបចំនួនជិត១២ពាន់លានដុង។ បន្ទាប់ពីការសាងសង់រួចរាល់ ស្ពាន Tan Vu-Lach Huyen នឹងជាស្ពានឆ្លងសមុទ្រវៃងបំផុតវៀតណាមនិងជាស្ពាន ១ក្នុងចំណោមស្ពានឆ្លងសមុទ្រធំបំផុតនៅអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ