គ្រូបង្វឹកកាតាបានវាយតម្លៃថា៖ U23 វៀតណាមមានកីឡាករបញ្ចេញស្នាដៃទាន់ពេលវេលា

(VOVWORLD) -ក្នុងជុំទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 អាស៊ី ឆ្នាំ ២០១៨ នោះ U23 កាតាបានចាញ់ U23 វៀតណាម។ ថ្លែងមតិក្នុងសន្និសីទកាសែតក្រោយពីការប្រកួត គ្រូបង្វឹកលោក Felix Sanchez បានសង្កត់ធ្ងន់ថា៖ U23 វៀតណាមគឺជាគូ ប្រកួតជើងខ្លាំង។
គ្រូបង្វឹកកាតាបានវាយតម្លៃថា៖ U23 វៀតណាមមានកីឡាករបញ្ចេញស្នាដៃទាន់ពេលវេលា - ảnh 1 គ្រូបង្វឹកកាតាបានវាយតម្លៃថា៖ U23 វៀតណាមមានកីឡាករបញ្ចេញស្នាដៃទាន់ពេលវេលា

ក្នុងជុំទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 អាស៊ី ឆ្នាំ ២០១៨ នោះ U23 កាតាបានចាញ់ U23 វៀតណាម។ ថ្លែងមតិក្នុងសន្និសីទកាសែតក្រោយពីការប្រកួត គ្រូបង្វឹកលោក Felix Sanchez បានសង្កត់ធ្ងន់ថា៖ U23 វៀតណាមគឺជាគូ ប្រកួតជើងខ្លាំង។ ទោះបីជាចាញ់ប៉ុន្តែខ្ញុំនៅតែមានមោទនភាពចំពោះការប្រកួតរបស់កីឡាករទាំងអស់។ ខ្ញុំជឿជាក់លើអនាគតរបស់ពួកគេ។

វាយតម្លៃអំពីU23 វៀតណាម នោះ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន បានលើកសរសើរចំពោះគ្រូបង្វឹក Park Hang Seo និងកូនសិស្ស៖ U23 វៀតណាមគឺជាគូប្រកួតជើងខ្លាំង ហើយមានសមត្ថភាពខ្ពស់។ គេមានអ្វីៗគ្រប់បែបយ៉ាង ដើម្បីឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ។

ស្ដីពីការប្រកួតនោះ គ្រូបង្វឹ លោក Felix Sanchez បានវាយតម្លៃថា៖ នេះគឺជាការប្រកួតមួយដែលកីឡាកររបស់យើងខ្ញុំប្រ កួតយ៉ាងស្វិតស្វាញ ប៉ុន្តែ U23 វៀតណាមមានកីឡាករបញ្ចេញស្នាដៃទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ