គ្រូពេទ្យវ័យក្មេងវៀតណាមរួមដំណើរជាមួយអ្នកនេសាទ

គ្រូពេទ្យវ័យក្មេងវៀតណាមរួមដំណើរជាមួយអ្នកនេសាទ - ảnh 1
គ្រូពេទ្យវ័យក្មេងវៀតណាមរួមដំណើរជាមួយអ្នកនេសាទ(TTXVN)

(VOV)_នាព្រឹកថ្ងៃទី១៣ កក្កដា នៅឃុំ Tam Quang ស្រុក Nui Thanh សមាគម
គ្រូពេទ្យ វ័យក្មេងវៀតណាម វិទ្យាស្ថានវេជ្ជសាស្ត្រសមុទ្រវៀត​ណាម បានរួម សហការ ជាមួយសម្ព័ន្ធសមាគមយុវជនខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) រៀបចំ
កម្មវិធី៖  គ្រូពេទ្យវ័យក្មេងរួមដំណើរជាមួយអ្នកនេសាទច្បាមជាប់សមុទ្រ។ កម្មវិធីនេះ រៀបចំការហ្វឹកហាត់អោយអ្នកនេសាទចំនួន១០០នាក់ នៅឃុំ Tam Quang និង​Tam
Hai ស្រុក Nui Thanh អំពីបណ្ដាបច្ចេកទេសជួយសង្គ្រោះបន្ទាន់ ក្នុងពេលជួបគ្រោះ
ថ្នាក់ ​រងរបួសលើសមុទ្រ…លៗ។ ទន្ទឹមនឹងនោះ ​កម្មវិធីក៏បានពិនិត្យព្យាបាលជំងឺ​ ផ្តល់ថ្នាំដោយឥតគិតថ្លៃ សំរាប់ប្រជាជនចំនួន២៥០នាក់ ប្រគល់ជូនទូថ្នាំ​ចំនួន ៣០ និងឧបករណ៍ជួយសង្គ្រោះបន្ទាន់អោយបណ្ដា​ម្ចាស់នាវានៅ​ឃុំចំនួន២ពោល
ខាងលើ។ ក៏ក្នុងឱកាសនេះដែរ មូលនិធិអាហាររូបករណ៍​ Vu A Dinh មជ្ឈឹមសម្ព័ន្ធ សមាគមយុវជនកម្មុយនីស្តហូជីមិញ ក៏បានប្រគល់​អាហាររូបករណ៍ចំនួន២០ ចំណែក សំរាប់សិស្សនានាជាកូនចៅរបស់អ្នក​នេសាទមានស្ថានភាពរស់នៅលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ