ចក្រភពអង់គ្លេសពន្យាពេល ១ ឆ្នាំ បន្ថែមដល់ដំណើរការបង្កើតរដ្ឋាភិបាលនៅ អៀរឡង់ខាងជើង

(VOVWORLD) - តាមសេចក្ដីប្រកាស ចក្រភពអង់គ្លេសនឹងលើកពេលកាលកំណត់សម្រាប់ គណបក្សនានានៅអៀរឡង់ខាងជើងដើម្បីបង្កើតរដ្ឋាភិបាលរហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៤ ប៉ុន្តែនៅតែរក្សាសិទ្ធិក្នុងការអំពាវនាវឲ្យរៀបចំការបោះឆ្នោតនៅពេល ណាមួយក្នុងចម្លោះពីពេលនេះរហូតដល់កាលកំណត់ខាងលើ។ 

ចក្រភពអង់គ្លេសពន្យាពេល ១ ឆ្នាំ បន្ថែមដល់ដំណើរការបង្កើតរដ្ឋាភិបាលនៅ អៀរឡង់ខាងជើង - ảnh 1ចក្រភពអង់គ្លេសនឹងលើកពេលកាលកំណត់សម្រាប់អៀរឡង់ខាងជើងដើម្បីបង្កើតរដ្ឋាភិបាលដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤។ (រូបថត៖ AFP/VNA)

រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃទី ៩ ខែកុម្ភៈ បានប្រកាសថា នឹងពន្យាពេលមួយ ឆ្នាំទៀតសម្រាប់អៀរឡង់ខាងជើងដើម្បីរៀបចំការបោះឆ្នោតនិងបង្កើតរដ្ឋាភិបាលថ្មី ក្រោយពីការជាប់គាំងទាក់ទងនឹងកិច្ចព្រមព្រៀងក្រោយ Brexit គ្មានសញ្ញានៃ វឌ្ឍនភាព។ តាមសេចក្ដីប្រកាស ចក្រភពអង់គ្លេសនឹងលើកពេលកាលកំណត់សម្រាប់ គណបក្សនានានៅអៀរឡង់ខាងជើងដើម្បីបង្កើតរដ្ឋាភិបាលរហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៤ ប៉ុន្តែនៅតែរក្សាសិទ្ធិក្នុងការអំពាវនាវឲ្យរៀបចំការបោះឆ្នោតនៅពេល ណាមួយក្នុងចម្លោះពីពេលនេះរហូតដល់កាលកំណត់ខាងលើ។ អៀរឡង់ខាងជើង គ្មានរដ្ឋាភិបាលដំណើរការចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ក្រោយពីគណបក្សបង្រួប បង្រួមប្រជាធិបតេយ្យ ដែលគាំទ្រប្រទេសអៀរឡង់ខាងជើងស្ថិតនៅក្នុងចក្រភព អង់គ្លេស បានធ្វើពហិការចំពោះការចែករំលែកអំណាចនៅក្នុងតំបន់ ដើម្បីប្រឆាំង ជំទាស់នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយសហភាពអឺរ៉ុបដែល ទាក់ទងនឹងពិធីសារអៀរឡង់ខាងជើង ដោយលើកហេតុផលថា កិច្ចព្រមព្រៀងនេះធ្វើឱ្យធ្លាក់ចុះឋានៈរបស់អៀរឡង់ខាងជើងក្នុងចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ